ខ្ចីលុយបងប្អូន៦ពាន់$ រកស៊ីលើវិស័យគ្រឿងសម្អាង ស្រ្តីរូបនេះ អាចបង្កើតក្រុមហ៊ុនតម្លៃជាង១ពាន់លាន$
ឡុង វឌ្ឍនៈAUGUST 23 2022262 views

ធ្លាប់ត្រូវគេបញ្ឈប់ពីការងារ Huda Kattan អាចកសាងខ្លួនឯងឱ្យក្លាយជាសេដ្ឋិនីទ្រព្យ ៥៦០លានដុល្លារ ក្នុងឆ្នាំ២០២២នេះ និងជាម្ចាស់ក្រុមហ៊ុនលក់គ្រឿង MakeUp ឈ្មោះថា Huda Beauty ដែលក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃថាមានតម្លៃខ្លួន ១.២៥ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Huda Kattan បានចាប់ផ្ដើមអាជីវកម្មដោយខ្ចីប្រាក់ពីបងប្អូនស្រីរបស់នាងចំនួន ៦,០០០ ដុល្លារ ដោយចាប់ផ្ដើមពីការបង្កើតរោមភ្នែកនារីសម្រាប់តុបតែងពេល MakeUp ​ព្រោះនាងជាមនុស្សដែលស្រលាញ់ចូលចិត្តការតុបតែងខ្លួន និងបានបង្កើតBlog ចែករំលែកទាក់ទងនឹងរឿងតុបតែងខ្លួនសម្រស់អស់រយៈពេល ៣ឆ្នាំមកហើយ។

ចាប់ផ្ដើមដំបូងនាងរំពឹងថាអាចលក់ដាច់ ៧០០០គូ សម្រាប់រយៈពេល ១ឆ្នាំ​ ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿនោះគឺ ត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ នាងអាចលក់ដាច់គ្មានសល់ចំនួន ៧០០០គូ។ ឃើញឱកាសបែបនេះ នាងក៏សម្រេចចិត្តបង្កើនការផលិត និងអាចរកប្រាក់ចំណូលបាន ១.៥លានដុល្លារពីការលក់រាយដំបូងរបស់ខ្លួន និងអាចរកបានរហូតដល់ទៅ១០លានដុល្លារនៅឆ្នាំបន្ទាប់។

ដើរមួយជំហាន កាន់តែឃើញឱកាសកាន់តែធំ នាងក៏សម្រេចចិត្តពង្រីកអាជីវកម្មដោយផលិតគ្រឿងផ្សេងៗសរុប១៤០ប្រភេទ និងបានចែកចាយបន្តទៅក្រៅប្រទេសរហូតដល់អាចរកចំណូលបានប្រមាណ ២៥០លានដុល្លារក្នុង១ឆ្នាំ។

ភាពជោគជ័យរបស់នាង ក៏មួយផ្នែកធំដោយសារតែក្រុមហ៊ុននាងអាចទាញបានអាវុ.ធដ៏មុតស្រួចគឺទាញអ្នកគាំទ្រនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមចំនួន ៤៨លាននាក់ និងអ្នកតាមដាននៅលើឆាណែលយូធូបចំនួន ៤លាននាក់ឯនោះ។ ជាចុងក្រោយនាងបានចែករំលែកអំពីភាពជោគជ័យរបស់ខ្លួនថា៖

១. ត្រូវហ៊ានសាកល្បងធ្វើអ្វីដែលអ្នកស្រលាញ់ចូលចិត្ត ឬងុបងល់ជាមួយវា

២. ប្រសិនបើមិនមានគោលដៅតូចៗទេ​ អ្នកនឹងបាត់បង់អារម្មណ៍រំភើបរីករាយ

៣. ពេលខ្លះការបាត់បង់ការងារ ក៏ជាជម្រើសល្អមួយជួយឱ្យអ្នករកឃើញផ្លូវថ្មីដែលល្អប្រសើរផងដែរ៕ 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia