ទម្លាបនៃការចាយវាយរបស់ មនុស្សខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ដោយអ្នកខ្លះ រកលុយបានចេះទុកដាក់លុយកាក់ហើយចេះចាយលុយដើម្បីអភិវឌ្ឍនខ្លួនក៏ដូចជាចាយដើម្បីបង្កើនចំណូល ចំណែកអ្នកខ្លះទៀត រកលុយបានច្រើនដែរតែគិតតែពីចាយខុសគោលដៅ នៅទីបំផុតក្នុងលុយជាប់ខ្លួនទាល់តែសោះ។ ថ្ងៃនេះ ខ្ញុំសូមលើកយកនូវរឿង៣ដែលយុវជនគួរលុយទៅលើ ទើបចាយត្រូវក្បួនហើយខ្លួនអភិវឌ្ឍន៍៖
សៀវភៅគឺត្រូវបានគេចាត់ទុកជាអ្នកប្រឹក្សាម្នាក់ ដូច្នេះការចំណាយលុយលើសៀវភៅ គ្មានអ្វីដែលត្រូវស្ដាយលុយនោះទេ។ ខ្ញុំធ្លាប់អានមួយសៀវភៅល្បីៗមួយចំនួន ពេលអានហើយខ្ញុំទទួលបានមេរៀនក៏ដូចជាបទពិសោធន៍ល្អៗចេញពីសៀវភៅទាំងនោះ ដូច្នេះហើយខ្ញុំមិនស្ដាយលុយនោះទេក្នុងចំណាយទោះលើវា។
ជាការពិតណាស់ ការអានសៀវភៅធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែបើកទូលាយ ជាពិសេស អ្នកនឹងទទួលបានគំនិតថ្មីក៏ដូចជាបទពិសោធន៍ថ្មីៗចេញពីសៀវភៅ ដែលធ្វើឲ្យអ្នកចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់និងផ្នត់គំនិតវិជ្ជមានរបស់អ្នកហើយបើអានហើយអនុវត្តន៍ទៀតនោះអ្នកនឹងផ្លាស់ប្ដូរ។
២. ចាយលើកម្មវិធីផ្ដល់បទពិសោធន៍
ត្រង់ចំណុច ខ្ញុំចង់សំដៅលើទៅលើ កម្មវិធី( event) នានាដែលមានលក្ខណៈជាចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដោយមានវាគ្មិនចូលរួមជាអ្នកដែលមានបទពិសោធ៍ឬក៏ជោគជ័យលើ អាជីពការងារ ក្នុងការធ្វើអាជីវកម្មឬការវិនិយោគជាដើម។ ការចំណាយទៅលើកម្មវិធីទាំងនោះ នឹងជួយឲ្យអ្នក ទទួលបានអត្ថប្រយោជន៍ជាច្រើនជាពិសេសគឺបទពិសោធន៍ដែលពួកគាត់បានចែករំលែក ហើយអ្នកទាំងអស់គ្នាក៏មានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគាត់ផងដែរ។
៣. ចាយដើម្បីស្គាល់មនុស្សពូកែ
ចាយដើម្បីបង្កើតមិត្តភាពឬទំនាក់ទំនងគឺអ្នកមិនខាត់លុយទេ បើអ្នកចាយឲ្យត្រូវមនុស្សពូកែជាងអ្នក។ ឧទាហរណ៍ ទើបតែស្គាល់មនុស្សម្នាក់នៅកន្លែងណាមួយ ហើយគាត់នោះជាអ្នកជំនាញខាងពន្ធដារ ស្របពេលដែលអ្នកចង់ដឹងរឿងពន្ធដារ នោះអ្នកអាចស្នើសុំជួបគាត់ដើម្បីបង្កើតមិត្តភាពដោយប៉ាវបាយឬកាហ្វេ។ ដូច្នេះអ្នកនឹងមានឱកាសស្គាល់គាត់កាន់ច្បាស់ នោះគាត់រីករាយក្នុងការចែករំលែកនូវបទពិសោធន៍ដ៏ដូចជាជំនាញដែលគាត់មានដល់អ្នកជាមិនខានឡើយ។