ជាដំណឹងរីករាយមួយសម្រាបពលរដ្ឋក្នុងខេត្ដតាមកែវ ខណៈថ្មីៗនេះ ក្រុមហ៊ុនចំនួន ២ រួមមាន៖ ក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (Chong Wei (Cambodia) Manufacturing Co., Ltd.) និងក្រុមហ៊ុន យីនរួយ អ៉ិនថេលីជេន តិចណូទ្បូជី ឯ.ក (Yinrui Intelligence Technology Co., Ltd.) បានធ្វើការស្នើសុំវិនិយោគបង្កើតរោងចក្រនៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន។ ដោយរោងចក្រដែលក្រុមហ៊ុនទាំង ២ ស្នើសុំវិនិយោគនេះរួមមាន៖
១.ក្រុមហ៊ុន ចុង វ៉ី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក៖ ស្នើសុំវិនិយោគរោងចក្រផលិតកាបូប វ៉ាលី និងប្រអប់គ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
២.ក្រុមហ៊ុន យីនរួយ អ៉ិនថេលីជេន តិចណូទ្បូជី ឯ.ក រោងចក្រផលិត និង ផ្គុំដំទ្បេីងសម្ភារ:ប្រេីប្រាស់ក្នុងផ្ទះ សម្ភារៈប្រេីប្រាស់ក្នុងផ្ទះបាយធ្វេីពីលោហធាតុ ផលិតផលប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំ ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
យោងតាមការចុះផ្សាយពីរដ្ឋបាលខេត្ដតាកែវ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ តំណាង ឯកឧត្តមអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជេីញចុះពិនិត្យទីតាំងស្នេីសុំវិនិយោគបង្កេីតរោងចក្រ ២ ទីតាំងខាងលើនេះផងដែរ។
សូមជម្រាបថា នៅមួយរយៈចុងក្រោយនេះខេត្ដតាកែវគឺទទួលបានការវិនិយោគ និងស្នើសុំវិនិយោគជាច្រើនពីក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅក្នុងមេសា កន្លងទៅនេះខេត្ដតាមកែវក៏ទទួលបានគម្រោងវិនិយោគចំនួន ៧ បន្ថែមទៀតផងដែរ៕