លុយ១០០$ចាយម៉េចកើន១លាន$?​ នេះជាច្រកធំៗទាំង៤របស់មហាសេដ្ឋី៣រូបបន្សល់ដានជោគជ័យ
Kan DaraNOVEMBER 15 2022344 views

សម័យនេះលុយចំនួន១០០ដុល្លារ បើចាយតែបន្តិចគឺអស់បាត់ទៅហើយ ប៉ុន្តែបើយកមកវិនិយោគ លុយ១០០ដុល្លារអាចកើនដល់១លានដុល្លារក៏ថាបាន​។ មហាសេដ្ឋីដែលបង្កើតទ្រព្យសម្បត្តិដោយដៃខ្លួនឯងចំនួន៣រូប បានចែករំលែកគំនិតនិងប​ទពិសោធន៍អំពីរបៀបជប់លុយ១០០ទៅជា១លានដុល្លារ តាម​ច្រកទាំង៤ដើម្បីការចាយលុយ១០០ដុល្លារ ឱ្យមានប្រសិទ្ធិភាព។

 ១.វិនិយោគលើការស្រឡាញ់

ដូចពាក្យគេថាឥទ្ធិពលនៃសេចក្តីស្រឡាញ់ នៅពេលដែលយើងស្រឡាញ់អ្វីមួយពិតប្រាកដ យើង​ប្រាកដជាធ្វើវាដោយដាក់ចិត្តដាក់កាយនិងបេះដូង ដូច្នេះលទ្ធផល​នឹងធំទៅតាមទំហំបេះដូងរបស់អ្នកដែរ។ ​ជាដំបូងយើងត្រូវស្វែងរកអ្វីដែលយើងស្រឡាញ់ និងអាចទុកចិត្តបាន ហើយប្រើលុយ១០០ដុល្លារដែលមាន ទៅវិនិយោគលើអ្វីដែលយល់ច្បាស់លាស់ និងមានជំនាញខ្លាំងបំផុត។ ក្នុងនោះសេដ្ឋីនិ Bethenny Frankel  ស្ថាបនិកក្រុមហ៊ុន Skinnygirl បាននិយាយថា “ខ្ញុំជឿជាក់យ៉ាងខ្លាំងថា ប្រសិនបើអ្នកធ្វើអ្វីមួយដោយ ក្តីស្រឡាញ់នោះ អ្នកនឹងពូកែជាមួយនឹងវាខ្លាំងបំផុត”។

២. រៀនជំនាញទីផ្សារខ្ពស់

ប្រសិនបើអ្នកមិនមានលុយចាប់ផ្តើមអាជីវកម្មនោះទេ កុំចាប់ផ្តើមអីតែអ្នកនៅតែអាចចាប់ផ្តើមបានដោយប្រើលុយ១០០ដុល្លារ ទៅលើសៀវភៅ វាហ្វឹកហ្វឺតជំនាញដែលអាចនាំអ្នកទៅរកចំណូល១ម៉ឺនដុល្លារឬលើសពីនេះទៅតាមសមត្ថភាពរបស់អ្នក។ ជំនាញទាំងនោះមានដូចជា សរសេរអត្ថបទ, ជំនាញទីផ្សារនិងលក់ ឬជំនាញដែលទីផ្សារកំពុងត្រូវការខ្លាំងជាដើម ហើយត្រូវរៀន​ឱ្យបានលឿននិងរហ័សតាមដែលអាចធ្វើបាន។ នៅពេលដែលរៀនចេះហើយ មានលុយសមល្មមហើយ​ អ្នកអា​ចចាប់ផ្តើមធ្វើនិងផ្តោតលើជំនាញនោះមួយទំហឹង រហូតដល់អាចបង្កើតអាជីវកម្មមួយដែលរឹងមាំបាន។ មហាសេដ្ឋី Dan Lok បាននិយាយថា “អ្នក​នឹង​ទៅ​ទីនោះបាន​ប្រសិន​បើ​អ្នក​តស៊ូ និង​ពូកែ​ក្នុង​អ្វី​ដែល​អ្នក​កំពុងធ្វើ ប៉ុន្តែ​វា​នឹង​មិន​កើត​ឡើង​ត្រឹមតែ​មួយ​យប់​នោះ​ទេ ដូច្នេះ​ចូរ​ធ្វើវា​ដោយជំហានកូនក្មេង" ។

៣. សរសេរសៀវ​ភៅអេឡិចត្រូនិច

ក្រៅពីការសសេរសៀវភៅបោះពុម្ពផ្សាយធម្មតា​ អ្នកអាចប្រើចំណេះដឹងជាធនធានក្នុងការសរសេរសៀសៀវភៅអេឡិចត្រូនិចបាន ដោយមិនចាំបាច់ត្រូវចំណាយច្រើនលើការបោះពុម្ពជាច្រើន ដើម្បីលក់។ អ្នកគ្រាន់តែចំណាយ១០០ ដុល្លារលើអ្នករចនាក្រាហ្វ្រិកឌីហ្សាញ និងបង្ហោះវាលក់លើវេបសាយណាល្បីណាមួយ ដែលនេះជាចំណូលអកម្មនិងយូអង្វែងបំផុត ប្រសិនបើអ្នកសរសេរបានល្អ និងត្រូវបញ្ហាមនុស្សគ្រប់ជំនាន់។ នេះបើយោងតាមបទពិសោធន៍និងការលើកឡើងរបស់លោក -Bryce Welker   CEO Crush Empire ដែលលោកអាចរកបាន១ម៉ឺនដុល្លារ ពីការលក់សៀវភៅដំបូងៗដោយចំណាយត្រឹម១០០ដុល្លារជួលអ្នក​ឌីហ្សាញប៉ុណ្ណោះ។​

៤.បើកថ្នាក់អាជីវកម្មជាគ្រូបង្វឹក

​ជំនាញមួយនេះមានភាពល្បីល្បាញជាខ្លាំង ព្រោះវាជាជំនាញមួយដែលលឿន មានប្រសិទ្ធិភាព និងចំណាយតិចតួចបំផុត ព្រោះពេលវេលាជាអ្នកដើរតួជំនួសឱ្យអ្នកព្រោះយើងត្រូវចាយពេលច្រើនជាមួយធអតិថិជន​ ។ នៅពេលដែលអ្នកប្រឹក្សាអាជីវកម្មឱ្យអតិថិជនអ្នកជោគជ័យហើយ អ្នកអាចប្រើលុយចំណេញដើម្បីផ្សព្វផ្សាយស្វែងរកអតិថិជនគោលដៅផ្សេងទៀត។ នៅពេលដែលអ្នកបានវិនិយោគ ១០០ដុល្លារដែលអ្នកមានទៅរៀនក្នុងការអភិវឌ្ឍជំនាញបង្វឹក ការប្រឹក្សា ឬការណែនាំអាជីវកម្ម ហើយនេះជាគន្លឹះជោគជ័យរបស់មហាសេដ្ឋីជាច្រើនធ្លាប់ធ្វើ។

សរុបមកវិញសូមជម្រាបផងដែរមិនថា ការចំណាយលុយឬធ្វើអ្វីនោះទេ ក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ គឺអ្វីដែលត្រូវការបំផុតគឺចេះអំណត់ជាមួយពេលវេលា ការតស៊ូ ហ៊ានសាកល្បង ចេះរង់ចាំនិងធ្វើការដោយឆ្លាតវៃ នោះរឿងអ្វីក៏អាចទៅរួចដែរឱ្យតែអ្នកមិនបោះបង់ ដូចជាប្រធានបទមហាសេដ្ខីប្រាប់ដានជើងជោគជ័យ ប្រើលុយ១០០ដុល្លារកើតកូនដល់១លានដុល្លារនេះ ជាឧទាហរណ៍ស្រាប់។ មិនខុសអ្វីពីសុភាសិតខ្មែរពោលថា​ “តក់ៗពេញបំពង់ ឆុងៗកន្លះក្រហត” នោះទេ ៕

អត្ថបទដោយ៖  ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia