បងប្អូននិងមិត្តភក្ដិខ្ចីលុយ តែមិនចង់ឲ្យខ្ចី អ្នកជំនាញប្រាប់ពីរបៀបបដិសេធដ៏សមរម្យបំផុត
Toeuy HongNOVEMBER 11 2024790 views

 ការឲ្យលុយទៅសាច់ញាតិឬមិត្តភក្ដិខ្ចីអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងប្រសិនបើអ្នកមិនបានគិតឲ្យបានល្អិតល្អន់។ ដូច្នេះប្រសិនបើមានសាច់ញាតិ មិត្តភក្ដិសុំខ្ចីលុយតែអ្នកមិនចង់ឲ្យខ្ចី អ្នកគួរដឹងពីរបៀបបដិសេធដើម្បីចៀសគេអន់ចិត្តហើយគិតថាអ្នកជាមនុស្សមិនចេះជួយអ្នកដទៃ។

 

  លោកស្រី Aja Evans អ្នកជំនាញហិរញ្ញវត្ថុបានបង្ហើបរឿងធំៗ២ដែលអ្នកគួរធ្វើពេលមានសាច់ញាតិឬមិត្តភក្ដិខ្ចីលុយដើម្បីចៀសវាងប៉ះពាល់ដល់មិត្តភាព។

 

. ឲ្យខ្ចីតាមលទ្ធភាព

 ពេលខ្លះអ្នកពិបាកនឹងនិយាយបដិសេធណាស់ពេលមានបងប្អូនឬសាច់ញាតិខ្ចីលុយ។ ប៉ុន្ដែជម្រើសដ៏ល្អមួយនោះគឺឲ្យខ្ចីតាមលទ្ធភាពរបស់អ្នកឬឲ្យគេខ្ចីនូវទឹកប្រាក់មួយបើករណីមិនបានត្រលបមកវិញក៏មិនប៉ះពាល់ដល់អារម្មណ៍របស់អ្នកឬមិនប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដែរ។

 

ឧទាហរណ៍បើមានមិត្តភក្ដិសុំខ្ចីលុយ១០០ដុល្លារប៉ុន្ដែបើអ្នកឲ្យគេខ្ចីទាំង១០០ដុល្លារអាចប៉ះពាល់ដល់ហរិញ្ញវត្ថុរបស់អ្នកនោះ អ្នកអាចឲ្យគេខ្ចីត្រឹមតែ២០ដុល្លារបានហើយ។

 

. ពេលខ្លះមានអារម្មណ៍ថាខ្លួនខុសតិចតួចក៏មិនអីដែរ

ពេលខ្លះអ្នកអាចមានអារម្មណ៍ថាខ្លួនឯងខុសឬចិត្តដាច់នៅពេលដែលបដិសេធមិនឲ្យគេខ្ចីលុយ។ ត្រង់ចំណុច អ្នកអាចនិយាយនូវហេតុមួយចំនួនទៅកាន់អ្នកខ្ចីលុយដើម្បីឲ្យគេស្ងប់ចិត្តហើយវាជាវិធីសាស្រ្តបដិសេធមួយដ៏សមរម្យផងដែរ។ ឧទាហរណ៍អ្នកអាចនិយាយថា” ខ្ញុំត្រូវការលុយដើម្បីទុកជាលុយបម្រុងទុកពេលមានអាសន្ន” ឬនិយាយថា”លុយខ្ញុំជាប់ទុកបង្វិលរកស៊ីឬវិនិយោគជាដើម។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia