មិនចង់ឲ្យកូនធំឡើងលំបាក! អ្នកជំនាញប្រាប់ពីរបៀបចិញ្ចឹមកូន ឪពុកម្ដាយត្រូវធ្វើជាបន្ទាន់ បើចង់ឲ្យកូនមានអនាគតធូរធារ
Toeuy HongMARCH 26 20251.2 K views

 ឪពុកម្ដាយគឺជាមនុស្សទី១ក្នុងការគូសវាទិសដៅអនាគតរបស់កូន ដើម្បីឲ្យកូនធំឡើងក្លាយជាមនុស្សពូកែ ជាធនធានម្រាប់សង្គមជាតិ ជាពិសេសបើឪពុកម្ដាយឆ្លាតក្នុងការចិញ្ចឹមកូននោះ ពេលពួកគាត់ធំឡើងនឹងមានសមត្ថភាពអាចកសាងចំណូលមានជីវភាពធូរធារ សល់លុយ សល់ទ្រព្យរស់នៅមានសេរីភាព។

 

ទាក់ទងនឹងការចិញ្ចឹមកូនឲ្យមានសមត្ថភាពនិងអាចកសាងចំណូលឲ្យអនាគតធូរធារ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុបានបង្ហើបពីរបៀបចិញ្ចឹមកូនចំនួន៣ដែលអ្នកត្រូវធ្វើបើចង់ឲ្យកូនៗមានអនាគតធូធារសល់ទ្រព្យ សល់លុយ។

 

. ឲ្យកូនរកលុយដោយខ្លួនឯង

លោក Dave Rasmey ថាបើកូនអ្នកមានអាយុ១២ឆ្នាំហើយ អ្នកមិនចាំបាច់ផ្ដល់ប្រាក់ឧបត្ថម្ភឲ្យពួកគេស្រួលៗនោះទេ ប៉ុន្ដែពួកគេអាចទទួលបានជាប្រាក់កម្រៃពីការធ្វើការងារអ្វីមួយ។ ត្រង់នេះមានន័យពួកគេត្រូវធ្វើការដើម្បីទទួលបានប្រាក់កម្រៃ បើមិនធ្វើគឺមិនបានប្រាក់កម្រៃនោះទេ។

 

ត្រង់នេះអ្នកអាចផ្ដល់ការងារណាដែលសមនឹងអាយុពួកគេហើយឲ្យពួកគេធ្វើការងារនោះដើម្បីបានលុយ។ ឧទាហរណ៍ការងារចិញ្ចឹមឆ្កែតាមរយៈការផ្ដល់ចំណីឲ្យឆ្កែឬកិច្ចការផ្ទះដែលពួកគេអាចធ្វើបាន រួចអ្នកអាចផ្ដល់ជាប្រាក់កម្រៃប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ឬប្រចាំខែជាថ្នូនឹងការងារដែលពួកគេបានធ្វើ។

 

ការធ្វើបែបនេះគឺអ្នកកំពុងបង្រៀនកូនរបស់អ្នកឲ្យដឹងថាទាល់តែពួកគេធ្វើការទើបបានលុយចាយ ហើយទង្វើបែបនេះនឹងធ្វើឲ្យកូនរបស់អ្នកមានទម្លាប់និងដឹងច្បាស់ថាដើម្បីបានលុយគឺគេត្រូវតែប្រឹងប្រែងធ្វើការ។ ដូច្នេះពេលពួកគេមានផ្នត់គំនិតបែបនេះ គេនឹងប្រឹងប្រែងធ្វើការរកលុយដើម្បីខ្លួនឯងនិងសម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗក្នុងជីវិតដោយខ្លួនឯងពេលធំឡើង។

 

. បង្រៀនកូនឲ្យសន្សំលុយបើគេចង់បានរបស់

បើកូនអ្នកចង់បានកង់ជិះ កុំទិញកង់ឲ្យគេ ប៉ុន្ដែអាចជួយគេក្នុងការសន្សំលុយដើម្បីឲ្យគេបានលុយគ្រប់យកទៅទិញកង់។ ត្រង់នេះអ្នកអាចបង្រៀនកូនក្នុងការដាក់គោលដៅសន្សំដើម្បីគ្រប់លុយទិញរបស់។

ឧទាហរណ៍បើគេចង់ទិញចង់តម្លៃ៤០ដុល្លារ នោះគេអាចដាក់គោលដៅរកលុយនិងសន្សំលុយរយៈពេល៣ខែដើម្បីទិញកង់ជិះ។ ដូច្នេះគេត្រូវរកលុយនិងសន្សំលុយក្នុងមួយខែឲ្យបាន១៤ដុល្លារ នោះ៣ខែក្រោយគេនឹងសម្រេចគោលដៅទិញកង់ជិះហើយ។ ការធ្វើបែបនេះគឺបង្រៀនឲ្យគេដឹងច្បាស់ថាបើចង់បានអ្វីមួយគឺពួកគេត្រូវតែខំធ្វើការរកលុយនិងសន្សំដើម្បីសម្រេចក្ដីស្រមៃនិងរបស់ដែលគេចង់បាន។

 

. បង្រៀនកូនឲ្យរស់នៅចេះចាត់ចែងលុយកាក់

ត្រង់នេះ បើកូនអ្នកទទួលបានលុយដូចជាលុយពីជាកាដូថ្ងៃខួបកំណើត ឬប្រាក់កម្រៃពីការងារដំបូងរបស់គេ សូមកុំឲ្យគេចំណាយលុយទាំងអស់របស់ពួកគេ។ ត្រង់នេះអ្នកអាចបង្រៀនគេចេះចាត់ចែងលុយកាក់ដែលគេរកបាន។ ឧទាហរណ៍ពេលពួកគេរកលុយបាន អ្នកអាចឲ្យពួកគេបែងចែងជាកញ្ចប់លុយផ្សេងៗដូចជាកញ្ចប់សម្រាប់សន្សំ កញ្ចប់សម្រាប់ចាំណាយប្រចាំខែ និងកញ្ចប់សម្រាប់បរិច្ឆាគជាដើម។ ការធ្វើបែបនេះគឺជួយឲ្យពួកគាត់ដឹងថារាល់លុយដែលពួកគេរកបានគឺពួកគេត្រូវចាយដោយមានផែនការច្បាស់លាស់បំផុត។

 

ត្រូវចាំថាអនាគតនៃទម្លាប់ចាយលុយរបស់កូនៗអ្នកគឺត្រូវចាប់ផ្ដើមពីអ្នក ដូច្នេះបើអ្នកបង្ហាត់បង្រៀនពីរឿងលុយកាក់ឲ្យបានត្រឹមត្រូវនោះ ពួកគាត់នឹងមានទម្លាប់ចេះចាត់ចែងសន្សំនិងវិនិយោគ អនាគតចង់ក្រក៏ពិបាកដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia