កម្ពុជាបោះលក់មូលបត្របំណុល២០០លាន$នៅឆ្នាំនេះ បើសាធារណជនទូទៅចង់ទិញគួរធ្វើបែបណា?
Toeuy HongJANUARY 19 20231.3 K views

 កាលពីថ្ងៃទី១៧ខែមករានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីការអភិវឌ្ឍនមូលបត្ររដ្ឋាភិបាល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំ៨១៣ ០០០ ០០០ ០០០រៀល សមមូលនឹងប្រមាណ២០០លានដុល្លារអាមេរិក។

ទាក់ទងនឹងមូលបត្របំណុលរដ្ឋាភិបាលនេះដែរ ឯកឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានឲ្យដឹងសម្រាប់មូលបត្ររដ្ឋជារួមមិនមែនសាធារណជនទូទៅសុទ្ធតែអាចទិញបាននោះទេពោលគឺទាល់តែអ្នកមានលុយរាប់សែន រាប់លានដុល្លារទើបអាចចូលរួមទិញបាន ហើយជាទូទៅមូលបត្របំណុលរដ្ឋត្រូវបានគេបម្រុងទុកសម្រាប់វិនិយោគិនធំៗ ដូចជាស្ថាប័នដែលមានលទ្ធភាពវិនិយោគម្ដងរាប់សិនលានដុល្លារ និងជាសមាជិកនៃប្រព័ន្ធរបស់ធនាគារជាតិ។

យ៉ាងណាមិញ ឯកឧត្ដម បានបង្ហើបថាសាធារណជនទូទៅអាចមានលទ្ធភាពទិញតាមរយៈការប្រើប្រាស់យន្តការរួមគ្នាណាមួយតាមរយៈប្រមូលលុយតូចៗដើម្បីវិនិយោគទិញមូលបំណុលរដ្ឋនៅធនាគារ អេស៊ីលីដាដែលភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រនិង​មានផ្ដល់សេវាទិញ-លក់មូលបត្របំណុលរដ្ឋ។

 ឯកឧត្ដមបានឲ្យដឹងទៀតថាចំពោះដើមទុន២០០លានដុល្លារដែលរដ្ឋាភិបាលបោះផ្សាយលក់នេះ នឹងយកទៅជួយជ្រោមជ្រែងនិងទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច  ជាពិសេសការផ្ដល់ជាកម្ចីឬជាការជ្រោមជ្រែងមួយតាមយន្តការធនាគារអភិវឌ្ឍនជនបទនិងកសិកម្មឬក៏មូលនិធិអភិវឌ្ឍសហគ្រិនភាពជាដើម ដើម្បីជួយដល់សហគ្រិនក្នុងស្រុកជាពិសេសសគ្រិនបង្កើតអាជីវកម្មថ្មីថ្មោងនិងសហគ្រាសខ្នាតតូចនិងមធ្យម។

ចំពោះអត្រាគូប៉ុង( អត្រាការប្រាក់) នៃមូលបត្ររដ្ឋដែលផ្ដល់ជូនដល់អ្នកទិញគឺយើងមិនទាន់ដឹងច្បាស់នៅឡើយព្រោះការបោះផ្សាយលក់មូលបត្ររដ្ឋមានឥណប្រតិទាន( រយៈពេល) ខុសៗគ្នា ដូចជា១ឆ្នាំ  ២ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំនិង១៥ឆ្នាំជាដើម។

សម្រាប់បងប្អូនដែលចង់ដឹងបន្ថែមពីសេវាទិញ-លក់មូលបត្ររដ្ឋ អាចចុចទីនេះ  ហើយសម្រាប់បងប្អូនដែលចង់ចុះឈ្មោះទិញមូលបត្ររដ្ឋ និងដាក់សំណើដេញថ្លៃទិញ (អត្រាគូប៉ុង អប្បបរមា និងថ្លៃអតិបរមា) ជាមុន នៅតាមការិយាល័យធនាគារ អេស៊ីលីដា

ឆ្នាំថ្មីចង់ប្រើលុយឲ្យចំណេញនិងវិនិយោគដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

Photo 2023 01 19 17.08.03

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia