ឯកឧត្ដម ស សុខា ឲ្យរដ្ឋបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពវិនិយោគធ្វើផ្ទះលក់ជូនមន្ដ្រីរាជការក្នុងតម្លៃសមរម្យ
Bunthoeun KoemJANUARY 23 2025653 views

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឱ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ។

 

474565630 122211353882083908 2361084771289714299 N

 

ថ្លែងនៅក្នុងកម្មវិធីខាងលើឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ខ្ញុំសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យគិតគូរវិនិយោគធ្វើផ្ទះលក់សម្រាប់មន្ដ្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឱ្យគាត់ផ្ដោតទៅលើចំណុចនេះ ប៉ុន្ដែកុំឱ្យលើសពីតម្រូវការ»

 

474217867 1158572375629540 5257170195853811813 N

 

ឯកឧត្ដមលើកឡើងថា ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ ដូច្នេះមន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។ ក្នុងនោះឯកឧត្ដមក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឱ្យគម្រោងនេះចេញជារូបរាងឡើង។

 

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីក៏បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ ឯកឧត្តម បន្ថែមថា ប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា៕

 

474238092 1158572548962856 3897372379732554478 N

1be11747 462d 4578 Bc16 90da717ccccf

98081b26 4b81 464d 865b 149585372ae8

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia