កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានទំនើប និងធំជាងគេនៅកម្ពុជា បានបើកដំណើរការទទួលការហោះហើរជាផ្លូវការហើយ ស្របពេលដែលអាកាសយានដ្ឋានចាស់ (អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ) ក៏ត្រូវបានផ្អាកក្នុងពេលដំណាលគ្នានេះផងដែរ។ តាមការបញ្ជាក់ពីក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)សម្រាប់ដំណាក់កាលទី១ នេះអាកាយានដ្ឋានអន្ដរថ្មីនេះ អាចទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់នៅក្នុង ១ ឆ្នាំផងដែរ។
យ៉ាងណា វត្ដមានអាកាសយានដ្ឋានដ៏ធំ និងទំនើបខាងលើ នឹងធ្វើឲ្យចរន្ដចេញ-ចូល និងការរស់នៅ ព្រមទាំងការប្រកបអាជីវកម្ម នៅតំបន់នោះនឹងមានការកើនឡើងដូចគ្នា។ ហើយក្នុងនោះដែរ មានមនុស្សមិនតិចនោះទេដែលចង់មានផ្ទះនៅជិតទីតាំងអាកាសយានដ្ឋានអន្ដរជាតិនេះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់មានលំនៅឋានក្បែរ និងមានសក្ដានុពល អាចពិនិត្យមើលគម្រោងលំនៅឋានចំនួន ៣ របស់បុរី ប៉េង ហួត បាន ខណៈទីតាំងស្ថិតនៅជាប់ច្រកចេញ-ចូល នៃអាកាសយានដ្ឋាន និងក្រុងភ្នំពេញតែម្ដង។
១- គម្រោង ដឹស្តា មេរា ហ្កាដិន៖ តាមការបញ្ជាក់ពីបុរី ប៉េង ហួត មកកាន់ Business Cambodia បានឲ្យដឹងថា គម្រោងមួយនេះត្រូវបានសាងសង់រួចរាល់ ព្រមទាំងមានផ្ទះ ដែលអាចទិញភ្លាមចូលរស់នៅបានភ្លាម ពោលរយៈពេលប្រគល់ផ្ទះត្រឹមតែ ១ សប្តាហ៍ ប៉ុណ្ណោះ រីឯតម្លៃវិញមានចាប់ពី ១២ មុឺនដុល្លារជាងឡេីងទៅ។ សម្រាប់ទីតាំងគឺស្ថិតនៅលេីបណ្ដោយផ្លូវក្រវាត់ក្រុងទី២ ឬផ្លូវ៥០ ម៉ែត្រ គ្រប់ដណ្ដប់លើផ្ទៃដី ៤០ ហិកតា ដែលជាតំបន់កំពុងអភិវឌ្ឍន៍ និងមានសក្តានុពលខ្លាំង ត្រូវជាមួយអតិថិនជនដែលកំពុងស្វែងផ្ទះឆាប់បានចូលនៅ និង អតិថិជនដែលទិញសម្រាប់វិនិយោគ។
២- គម្រោង ដឹស្តា ដាយមិន៖ ចំពោះគម្រោងមួយនេះវិញ គឺមានទីតាំងស្ថិតនៅលេីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ ដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ជាង៤០ហិកតា ។ សម្រាប់សំណង់លំនៅឋាននៅក្នុងគម្រោងនេះក៏ត្រូវបានសាងសង់រួចរាល់ ១០០ ភាគរយដូចគ្នា ដែលអាចទិញភ្លាមចូលរស់នៅភ្លាមដូចគ្នា ខណៈតម្លៃមានចាប់ពី ១០ ម៉ឺនដុល្លារជាងឡេីងទៅ និងមានប្រភេទផ្ទះជាច្រើនសម្រាប់អ្នកទិញធ្វើការជ្រើសរើស។
៣- គម្រោង ភូមិមរកត៖ ជាគម្រោងដ៏ថ្មីសន្លាង របស់បុរី ប៉េង ហួត ដែលមានផ្ទះជាច្រើនជម្រើសសម្រាប់អតិថិជនគ្រប់តម្រូវការ និងទីតាំងស្ថិតលើផ្លូវអ្នកឧកញ៉ា ហ៊ុននាង ក្បែរគ្នានឹងគម្រោង ដឹស្ដា ដាយមិន ផងដែរ។ គម្រោងថ្មីមួយនឺងត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដី ៣០ហិកតា សម្រាប់ដំណាក់កាលទី១ និងមានលំនៅឋានជាង ៥០០ខ្នង ហើយក្រុមហ៊ុនក៏បានត្រៀមដីបន្ថែមសម្រាប់ជំហ៊ានបន្ទាប់ដែលអាចអភិវឌ្ឍន៍ដល់ទៅ ២០០ ហិកតាផងដែរ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់បានលំនៅឋាន នៅក្នុងគម្រោងទាំង ៣ ខាងលើអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់ សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗៕