លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខានាថ្ងៃទី៥ កញ្ញានេះ លើប្រតិបត្តិការដើម្បីអនុញ្ញាតឲ្យប្រើឈ្មោះ “ក្រសួងសង្គ្រាម” ជំនួសឈ្មោះ “ក្រសួងការពារជាតិ” ខណៈនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ។ ខាងក្រោមគឺជាមូលហេតុធំៗ ២ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចផ្លាស់ប្តូរឈ្មោះ៖
១/. បញ្ជាក់ពីភាពរឹងមាំ និងជ័យជម្នះ៖ លោក ត្រាំ ជឿជាក់ថាពាក្យ “ការពារ” មានន័យស្រាលក្នុងទំនាក់ទំនងនយោបាយ ដែលមិនឆ្លុះបញ្ចាំងពីឥទ្ធិពល និងអំណាចយោធាដូចពាក្យ “សង្គ្រាម” នោះទេ។ ការប្តូរឈ្មោះនេះ គឺជាការបញ្ជាក់ថា អាមេរិកមិនត្រឹមតែការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធ និងដណ្តើរជ័យជម្នះពីសត្រូវ។
២/. បង្កើតអត្តសញ្ញាណថ្មីសម្រាប់កងទ័ព៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់ចាក់បញ្ចូលដួងវិញ្ញាណយោធាកាលពីជំនាន់មុនចូលទៅក្នុងកងទ័ពសម័យថ្មី។ វាជាការកសាងអត្តសញ្ញាណថ្មី ដើម្បីអោយកងទ័ពមានទឹកចិត្តក្លាហាន និងរឹងមាំជាងមុន។
យ៉ាងណាមិញ បើយើងរំលឹកទៅកាន់អតីតកាលវិញ ក្រសួងសង្គ្រាម ធ្លាប់ត្រូវបានបង្កើតឡើងម្តងរួចមកហើយក្នុងឆ្នាំ១៧៨៩ ជាដែលរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចូលជាធរមាន ដើម្បីបង្រួបបង្រួមកងទ័ពជើងទឹក និងទ័ពអាកាស។ ប៉ុន្តែក្រោយមកវាត្រូវបានប្តូរឈ្មោះទៅជាក្រសួងការពារជាតិវិញ នៅឆ្នាំ១៩៤៧ ពោលគឺក្រោយពីរឆ្នាំ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើទី២៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook