កាលពីកន្លងទៅនេះ បើយោងតាមលិខិតរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានប្រកាសប្រាប់ដល់សមាជិក ប.ស.ស ទាំងអស់ឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់និងការផ្តល់សេវាសុខាភិបាលជាមួយមន្ទីរពេទ្យទាំង៧ នេះហើយដោយមានដូចជា៖
១. មន្ទីរសម្រាកព្យាបាល ណុមា ៖ផ្ទះលេខ២០ ផ្លូវលេខ១២០K សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. មន្ទីរពេទ្យ យី គក់៖ ផ្លូវលេខ១៥៤ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣. មន្ទីរពហុព្យាបាល ព្រះវិហារ៖ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៤. គ្លីនិកម៉ារីស្តូប ច្បារអំពៅ៖ ៖ ផ្ទះលេខ១៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៥. មន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ៖ ផ្ទះលេខB2-០៩០ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
៦.មន្ទីរពហុព្យាបាល ម៉ាលីសបុត្រ ដែលមានទីតាំងនៅផ្ទះលេខ៤៤-៤៥-៤៦ ផ្លូវវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៧.មន្ទីរសម្រាកព្យាបាល មិត្តភាពអង្គធ្លក ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ឃុំចំលង់ ស្រុកសំរោង ខេត្តតាកែវ។
គួរជម្រាបថា ក្នុងន័យនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលផ្សេងទៀតដែលជាដៃគូរបស់ប.ស.ស. ដែលមានទីតាំងស្ថិតនៅ ក្បែរមូលដ្ឋានសុខាភិបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជាបន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ៕