ហត់នឿយនឹងជីវិតព្រោះបំណុល! នេះជាជំហានធំៗ៤ គួរផ្ដោតធ្វើឲ្យលឿនបំផុត បើចង់ឲ្យជីវិតស្រាលខ្លួនពីបំណុល
Toeuy HongAUGUST 25 2025376 views

 

 ជីវិតជាប់បំណុលមិនមែនងាយស្រួលទេ ជាពិសេសសម្រាប់អ្នកដែលជាប់បំណុលច្រើនពោលគឺមួយខែៗត្រូវប្រឹងរកលុយដើម្បីដោះបំណុលឲ្យឆាប់អស់។ ពេលនៅអ្នកជាប់បំណុលច្រើន អ្នកនឹងបាត់បង់សេរីភាព និងបាត់បង់ជម្រើសសម្រាប់ជីវិតព្រោះមួយថ្ងៃៗរវល់រកលុយដោះបំណុលមិនហ៊ានសាកល្បងឬចាប់ឱកាសធ្វើអ្វីផ្សេងឡើយ។

 

ទាក់ទងនឹងបំណុលនេះដែរ ខាងក្រោមនេះគឺជារឿងធំៗទាំង៤ដែលអ្នកគួរផ្ដោតធ្វើឲ្យបានលឿនបំផុត បើអ្នកចង់ស្រាលខ្លួនពីបំណុលនិងឈានដល់ការដោះបំណុលឲ្យអស់ពីខ្លួន។

 

. គុណគូរចំនួនបំណុលដែលអ្នកជំពាក

ត្រង់នេះអ្នកអាចសរសេរចុះនូវចំនួនបំណុលដែលអ្នកបានជំពាក់ម្ចាស់បំណុលនីមួយៗ។  ការសរសេរចុះនូវបំណុលដែលអ្នកជំពាក់បែបនេះធ្វើឲ្យអ្នកដឹងច្បាស់ពីស្ថានភាពបំណុលរបស់អ្នក។ ជាពិសេសដឹងពីចំនួនបំណុលដែលអ្នកជំពាក់ ហើយធ្វើការរៀបចំផែនការដោះបំណុលឲ្យបានឆាប់និងមានប្រសិទ្ធភាពដែលឈានដល់ការរកផ្លូវដោះបំណុលឲ្យស្រាលខ្លួន។

 

. ផ្ដោតលើបំណុលមួយជាក់លាក់

 ការផ្ដោតលើបំ​ណុលណាមួយជាក់លាក់ហើយប្រមាញ់ដោះបំណុលនោះឲ្យអស់ពីបញ្ជីបំណុល ធ្វើឲ្យអ្នកដោះបំណុលមានប្រសិទ្ធភាពនិងកាន់តែមានទឹកចិត្តក្នុងការដោះបំណុល។ ត្រង់នេះអ្នកអាចប្រមាញ់ដោយផ្ដោតលើការដោះបំណុលតូចៗបំផុតមុន ព្រោះការដោះបំណុលតូចមុនធ្វើឲ្យអ្នកមានទឹកចិត្តក្នុងដោះបំ​ណុល។ ជាក់ស្ដែងពេលអ្នកដោះបំណុលតូចដាច់អស់ អ្នកនឹងឃើញបំណុលរបស់អ្នកកាន់តែអស់ ហើយអ្នកនឹងមានកម្លាំងចិត្តដោះបំណុលជាបន្តបន្ទាប់។

 

. បង្កើនចំណូលរកលុយបុកដោះបំណុល

ពេលជាប់បំណុលរឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើគឺប្រឹងរកលុយមកដោះបំណុលឲ្យបានឆាប់។ មិនថាអ្នករកលុយបានពីប្រភពណានោះទេ អ្នកត្រូវយកលុយដាក់អាទិភាពដោះបំណុល បើមិនដូច្នេះទេអ្នកមិនងាយអស់បំណុលពីខ្លួនឡើយ។

 

. កាត់ចំណាយជាជំនួយសំខាន់ដល់ការដោះបំណុល

 ពេលជាប់បំណុលអ្នកមិនគួរទម្លាប់ចាយដូចកាលដែលអ្នកមិនទាន់ជាប់បំណុលនោះទេ ពោលគឺអ្នកត្រូវកាត់ចំណាយណាដែលមិនចាំបាច់។ មួយវិញទៀតចំណាយណាដែលចាំបាច់តែចាយច្រើនក៏ត្រូវកាត់បន្ថយដែរ។ ការធ្វើបែបនេះធ្វើឲ្យអ្នកសល់លុយមួយផ្នែកធំសម្រាប់យកមកបុកដោះបំណុលឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia