ក្រុមហ៊ុន Honda ទទួលបានងារជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេដែលផលិតរថយន្តអគ្គិសនី (EVs) នៅក្នុងប្រទេសថៃ។ នេះជាជំហានដ៏សំខាន់មួយនៅក្នុងទីផ្សារ EV ដែលកំពុងរីកចម្រើននៅក្នុងប្រទេសថៃ និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងតំបន់នោះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nation Thailand កាលពីពេលថ្មីនេះ។
ទន្ទឹមនឹងនេះដែរ ម្ចាស់ជើងឯកនៅពីក្រោយសមិទ្ធិផលនេះគឺរថយន្ត Honda e:N1 ដែលជារថយន្ត SUV EV ទាន់សម័យ និងមានសមត្ថភាព។ បើនិយាយអំពីការផលិតវិញ ក្រុមហ៊ុនបានចាប់ផ្តើមជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៣ នៅរោងចក្ររបស់ Honda ក្នុងខេត្ត Prachinburi ប្រទេសថៃ។ ជាមួយគ្នានេះដែរ តើអ្វីដែលគេរំពឹងពីម៉ូឌែលអគ្គិសនីមួយគ្រឿងនេះ? ដោយក្នុងនោះរួមមានដូចជា៖
លើសពី e:N1: ទិដ្ឋភាពទៅអនាគត
គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Honda មិនត្រឹមតែជំរុញវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ទីផ្សាររថយន្ត EV ដែលកំពុងរីកចម្រើនរបស់ប្រទេសថៃផងដែរ។ ការគាំទ្ររបស់រដ្ឋាភិបាលថៃតាមរយៈការលើកទឹកចិត្តសម្រាប់ការផលិត និងការលក់ EV កំពុងជំរុញការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបនេះ។
គួរជម្រាបផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបាននិយាយថា "ក្រុមហ៊ុនហុងដាកំពុងរៀបចំឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ ក្នុងការផលិតរថយន្តអគ្គិសនីដែលមានថ្មយ៉ាងហោចណាស់ ២ លានគ្រឿង [BEVs] នៅទូទាំងពិភពលោក" ។