ប្តីប្រឹងប្រពន្ធខំ! អ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី ចាប់ដៃគ្នាធ្វើត្រីងៀតលក់ មួយខែលក់ដាច់ជាង ៣ពាន់គីឡូ
Sambat SokhlangOCTOBER 10 2023873 views

ប្តីប្រឹងរកប្រពន្ធខំទុកមិនយូរមិនឆាប់ជីវិតនឹងធូរធា ជាក់ស្តែងដូចជីវិតប្តីប្រពន្ធរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី ខំចាប់ដៃគ្នារកស៊ីតាំងពីមានផ្សារកសិករលក់ផលិតផលធម្មជាតិមួយរហូតសល់ទុនពង្រីកដល់សហគ្រាសធ្វើត្រីងៀតលក់ដាច់មួយខែៗរាប់ពាន់គីឡូ។

365393238 794485549346936 4524732303195065619 N

បើតាមការឱ្យដឹងរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន បច្ចុប្បន្នជាម្ចាស់ផ្សារកសិករ (PSK) និងជាម្ចាស់សហគ្រាសច្នៃត្រីងៀតឈ្មោះ Home Taste Food បានប្រាប់ឱ្យដឹងថា អ្នកស្រីនិងស្វាមី បានចាប់ដៃគ្នារកស៊ីតាំងតែពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយកាលនោះអ្នកស្រីបានបើកកន្លែងលក់ផលិតធម្មជាតិ និងម្ហូបអាហារមួយឈ្មោះថា “ផ្សារកសិករ” ។ លុះក្រោយមកទៀត ដោយមានការបញ្ជាទិញពីទីផ្សារដែលមានតម្លៃខ្ពស់ទាំងក្នុងខេត្តសៀមរាប ភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត អ្នកស្រី ក៏បានបង្កើតសហគ្រាសថ្មីមួយទៀតផ្តោតលើការធ្វើត្រីងៀតលក់នៅក្នុងឆ្នាំ ២០១៨ ឈ្មោះ “Home Taste Food” ។

319151668 610024101126416 3553083141959276394 N

អ្នកស្រី សេរីរ័ត្ន បានលើកឡើងទៀតថា មកដល់សព្វថ្ងៃនេះ Home Taste Food មានផលិតផលសំខាន់ៗចំនួន ៣ រួមមាន ងៀតត្រីឌៀប ត្រីប្រាហើម និង ងៀតត្រីរ៉ស់ ហើយជាមធ្យមក្នុងមួយខែ សិប្បកម្មរបស់អ្នកស្រីអាចលក់ត្រីងៀតបាន ៣,២៣២ គីឡូក្រាម ក្នុងតម្លៃចន្លោះពី ៩-១៣,៧៥ ដុល្លារក្នុងមួយគីឡូក្រាម។ បន្ថែមពីនេះអ្នកស្រីក៏បានប្តេជ្ញាថា នៅពេលខាងមុខអ្នកស្រីនឹងបង្កើនការផលិតផលរបស់ខ្លួនពី ៣,២៣២ គីឡូក្នុងមួយខែឱ្យកើនដល់ ៩,០០០គីឡូក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ឱ្យទាន់ទៅតាមតម្រូវការនៅលើទីផ្សារ។

358544218 779860977476060 1541675686941794178 N

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងភាពរីកចម្រើនរបស់សិប្បកម្មធ្វើត្រីងៀតរបស់អ្នកស្រី សេរីរ័ត្ន នេះក៏មានការចូលរួមមួយផ្នែកពី គម្រោង CAPFish ទៅលើចំនួយបច្ចេកទេស និងវិញ្ញាបនប័ត្រ CQS រួមទាំងការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្មផ្សេងៗទៀត ដើម្បីជម្រុញឱ្យការលក់មានការកើនឡើងផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់បងប្អូនមានបំណងចង់ជាវត្រីងៀតពីសិប្បកម្ម Home Taste Food របស់អ្នកស្រី សេរីរ័ត្ន អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក Home Taste Food ឬតាមរយៈលេខទំនាក់ទំនង 085 669 166

305039088 639705327729591 2059357790785911453 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia