ក្រសួងសាធារណការនិងដឹកជញ្ចូនបានជូនដំណឹងដល់សាធារណៈជូនឱ្យជ្រាបថា នៅក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រាល់ការធ្វើដំណើរទាំងអស់តាមផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ នឹងមានការបញ្ចុះតម្លៃលើសេវាបង់ថ្លៃ ចំនួន២០ភាគរយសម្រាប់យានយន្តគ្រប់ប្រភេទ។
ដោយឡែកចំពោះយានយន្តធន់ធ្ងន់ ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ នឹងមានការបញ្ចុះតម្លៃជាងពាក់កណ្តាល រយៈពេល៣ថ្ងៃដូចគ្នាទៅតាមម៉ោងដែលបានកំណត់។
ក្នុងនោះចាប់ពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង២០:០០នាទីយប់ នឹងបញ្ចុះតម្លៃ៤០ភាគរយ ហើយចាប់ពីម៉ោង២0:០០នាទីយប់ ដល់ម៉ោង៨:០០នាទីព្រឹក នឹងបញ្ចុះតម្លៃ៦០ភាគរយ ៕