ឡូយកប់! តោះមកដឹងតម្លៃរថយន្ត Highlander ស៊េរីឆ្នាំ២០២៤នៅខ្មែរ ប្លែកជាងមុន ខ្លាំងជាងមុន
នារី AUTOAUGUST 31 20233.9 K views

សម្រាប់អ្នកដែលចូលចិត្តរថយន្តធំទូលាយ អាចជិះបានជាលក្ខណៈគ្រួសារធំ​បាន ពេលនេះក្រុមហ៊ុនជប៉ុនតូយ៉ូតាបានបញ្ចេញនូវរថយន្ត Highlander ស៊េរីឆ្នាំ២០២៤ថ្មី មានកៅអីរហូតដល់ទៅ៣ជួរ ងាយស្រួលក្នុងការធ្វើដំណើរ ខណៈតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

1

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ Auto US Direct Cambodia កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះបានឱ្យដឹងថា រថយន្តខ្លាញ់គោស៊េរីឆ្នាំ ២០២៤ Toyota Grand Highlander Hybrid XLE មានតម្លៃសរុបទាំងអស់ ១១០,០៧៣ដុល្លារ (តម្លៃនៅខ្មែរ)។ ​ទន្ទឹមនឹងនេះដែរសម្រាប់តម្លៃជាង១០ម៉ឺនដុល្លារនេះត្រូវបានរួមបញ្ចូលនៅដូចជា៖

2024 Toyota Grand Highlander Limited Wind Chill Pearl 207 Copy

តម្លៃឡាន $58,000

-តម្លៃពន្ធនាំចូល $43,824 (ប្រហាក់ប្រហែល)

-តម្លៃដឹកជញ្ជូន $2,450

-តម្លៃកាត់ឈ្មោះនៅអាមេរិក $899

-តម្លៃឯកសារនៅខ្មែរ $900

20230208 110359 Scaled

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $500

-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $3,500

-តម្លៃសរុបទាំងអស់ $110,073

F1280x720 16635 148310 5050

ជាមួយគ្នានេះដែរសម្រាប់លក្ខណៈពិសេសវិញ Highlander គឺមានកង់ទំហំ 18 អ៊ីញ ចង្កៀង LED មុខ-ក្រោយ ជាមួយទ្វាបិទបើកដើរតាមបច្ចេកវិទ្យាសោឌីជីថល ការគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិ កន្លែងដាក់ពន្លឺថ្ងៃ ជួរទីពីរ អេក្រង់ infotainment touchscreen ទំហំ 12.3 អ៊ីង ឥតខ្សែ Apple CarPlay និង Android Auto ឧបករណ៍សាកថ្មទូរសព្ទឥតខ្សែ និងរន្ធ USB-C ចំនួនប្រាំពីរ។

Cgi Toyota Grand Highlander Black Edition Doesnt Need a Capstone to Stand out 212862 1

លក្ខណៈពិសេសដែលបង្ហាញនៅលើកម្រិតតុបតែងខាងលើរួមមានកង់ទំហំ 20 អ៊ីង កន្លែងអង្គុយស្បែកដែលមានកំដៅ បន្ទះឧបករណ៍ឌីជីថល អេក្រង់បង្ហាញកាមេរ៉ាកញ្ចក់មើលខាងក្រោយឌីជីថល ដំបូលកញ្ចក់បែប Panoramic ពន្លឺព័ទ្ធជុំវិញ ប្រព័ន្ធអូឌីយ៉ូ JBL premium។

2024 Toyota Highlander 100887011 M

គួរជម្រាបផងដែរប្រសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរព័ត៌មានលម្អិតអាចឆាតទៅផេកផ្លូវការ Auto US Direct Cambodia  ឬតាមរយៈលេខតេលេក្រាម ០៧៧ ២៨៨ ៦៨៥ ៕

2024 Toyota Grand Highlander Wind Chill Pearl 002 Scaled 1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia