Telegram គឺជាវេទិកាផ្ញើមួយដែលមានប្រយោជន៍ប្រសិនបើយើងចេះប្រើវាឱ្យបានត្រឹមត្រូវ។ ខណៈក្នុងនោះការប្រើប្រាស់ក៏អាចមានហានិភ័យដែរបើយើងមិនចេះគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។
យ៉ាងណាមិញបើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ដែលតែងណែនាំកន្លងមកបានឱ្យដឹងថា មានស្នៀត២យ៉ាងដែលជនអនាមិកក៏ឧស្សាហ៍ប្រើប្រាស់ដើម្បីព្យាយាមចូលគ្រប់គ្រងគណនី Telegram របស់យើងផងដែរ។
ទី១. បោកបញ្ឆោតឲ្យថតផ្ទាំងសន្ទនាកម្មវិធីTelegram ( screenshots chat screen ) ៖ ជនអនាមិកប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសន្ទនាជាមួយជនរងគ្រោះ (chat) និងទាមទារឲ្យជនរងគ្រោះថតផ្ទាំងសន្ទនានៃកម្មវីធីតេឡេក្រាមរបស់អ្នក ដើម្បីទទួលបាននូវលេខកូដ 6 ខ្ទង់ ដែលក្រុមហ៊ុនតេឡេក្រាមបានផ្ញើមកចូលក្នុងគរណីជនរងគ្រោះតាមរយៈគណនីឈ្មោះ "Telegram" (Official supports bot)។
ទី២. បោកបញ្ឆោតឲ្យចុចតំណភ្ជាប់ក្លែងក្លាយ(Fake Link)៖ ជនអនាមិកដើរតួជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារទៅកាន់ជនរងគ្រោះតាមរយៈសារទូរសព្ទ(SMS), សារអេឡិចត្រូនិក(Email), តេឡេក្រាម(Telegram chat) ជាដើម ដោយភ្ជាប់ជាមួយខ្លឹមសារជម្រុញអោយអ្នកចុចលើតំណភ្ជាប់នោះ ដើម្បីបំពេញព័ត៌មានាពាក់ព័ន្ធនឹងគណនីរបស់ជនរងគ្រោះដើម្បីជនអាណាមិកអាចចូលទៅកាន់គណនីរបស់ជនរងគ្រោះបានតែម្តង។
ឧទាហរណ៍ដូចជា៖ ជនអានាមិកផ្ញើរសារដោយតម្រូវឲ្យជនរងគ្រោះធ្វើការបញ្ជាក់គណនី (Verify Telegram Account) លើតំណរភ្ជាប់ក្លែងក្លាយបើមិនដូចនោះទេគណនីរបស់ជនរងគ្រោះនឹងត្រូវលុបចោល (Your account will be canceled if it has not been verified for a long time. Please complete if as soon as possible at Telegram.org.)
ជាមួយគ្នានេះ នាយករដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ក៏បានបង្ហាញពីវិធីការពារផងដែរ។ ដោយក្នុងនោះអ្នកប្រើប្រាស់ Telegram ត្រូវធ្វើការដាក់ឲ្យដំណើរការនូវមុខងារសុវត្ថិភាពកម្រិត២ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនី ដោយ Login លើឧបករណ៍ ឬផ្ទាំង Internet Browser ដូចខាងក្រោម ៖
១. ចូលទៅកាន់កម្មវិធីគណនី Telegram របស់អ្នក។
២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification” -> “Set Password”។
៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”។
៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់។
៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានសារអេឡិចត្រូនិក (Emaill) ដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់ Two-Step Verification នៅពេលដែលអ្នកភ្លេច។
ទស្សនាវិដេអូនៃរបៀបដាក់មុខងារសុវត្ថិភាព៖ https://youtu.be/FDkv1UxyHH0