ក្បួន៤ពី លោក ហេង ហុកឆាយ ដឹកនាំអាជីវកម្មពីតូចឱ្យរីកចម្រើន បុគ្គលិកនៅជាមួយយូរអង្វែង
Kan DaraDECEMBER 20 20221.6 K views

ការដឹកនាំមនុស្សគឺជារឿងលំបាក ដោយឡែកការដឹកនាំប្រកបដោយយុទ្ធសាស្ត្រទោះជាអាជីវកម្មតូចក្តី គឺជាវិថីដ៏ភ្លឺស្វាង ដើម្បីទទួលបាននូវភាពជោគជ័យ ក្នុងអាជីវកម្ម ព្រោះមនុស្សពូកែដឹកនាំ នឹងអាចគាស់នូវសក្ដានុពលមនុស្សដទៃ អាចកែប្រែផ្នត់គំនិត និងធ្វើឱ្យមនុស្សរីករាយជាមួយកិច្ចការងាររបស់ពួកគេ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។​

ជាក់ស្តែងតាមរយៈ​បទពិសោធន៍របស់ លោក ហេង ហុកឆាយ នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន Agro Co បានចែករំលែក៤វិធី បំប្លែងខ្លួនពីអាជីវកម្មគ្រួសារពីតូចឱ្យរិកចម្រើនជាបន្តបន្ទាប់ ថែមទាំងអាចថែរក្សាបុគ្គលិកនៅជាមួយយូរអង្វែង ការរកស៊ីចេះតែរីកចម្រើនទៅមុខ។

យ៉ាងណាមិញ​អគ្គនាយកវ័យ៣៥ឆ្នាំ រូបនេះបានថ្លែងថា “ដើម្បីអាចដឹកនាំអ្នកដទៃលុះត្រាតែយើងអាចដឹកនាំខ្លួន​ឯងបានល្អជាមុនសិន យ៉ាងហោចណាស់យើងជាថៅកែក៏អាចនាំខ្លួន​​ឯងដើម្បី ផ្តល់ឱ្យពួកគេនូវរឿង៤យ៉ាងនេះផងដែរ”៖

១. រូបភាពអនាគត

ក្នុងនាមជាអ្នកដឹកនាំគេអ្វីដែលយើងអាចផ្តល់ឱ្យគេបាននោះគឺជាលទ្ធផល ប្រការនេះដែរសូមកុំគិតថាលុយគឺជាវត្ថុតែ១ ទុកជាទម្ពក់ថ្ពក់គេឱ្យនៅជាមួយយើងបានយូរអង្វែង។ លើសពីលុយអ្វីដែលសំខាន់បំផុតនោះគឺរូបភាពអនាគត តើកន្លែងយើងអាចផ្តល់ឱកាសអ្វីខ្លះដល់គាត់? តើស្ថាប័នយើងអាចធ្វើអ្វីបានខ្លះសម្រាប់គេក្រៅពីប្រាក់ខែព្រោះថាទោះល្អយ៉ាងណាក៏គេមិនអាចនៅជាមួយយើងមួយជីវិតបានដែរ។ ក្រៅពីប្រាក់ខែបុគ្គលិកជាច្រើនពិតជាត្រូវការនូវឱកាសដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួន ដើម្បីខ្លួនឯងឃើញផ្លូវទៅកាន់អនាគត។

. តារារះក្នុងបេះដូង

មិនមានខុសអ្វីពីការដឹកនាំខ្លួនឯងឱ្យល្អនោះទេ ក្រៅពីធ្វើជាមេល្អ មិនមែនល្អដោយសារឧស្សាហ៍ប៉ាវកូនចៅចម្អែតក្រពះនោះទេ ប៉ុន្តែគឺជាមេដែលឧស្សាហ៍នាំកូនចៅចម្អែតខួរក្បាល។ ជាតារារះក្នុងបេះដូងកូនចៅគឺផ្តើមចេញពីសកម្មភាព ទង្វើ ការរស់នៅ ការនិយាយស្តី ផ្នត់គំនិត ទុកឱ្យពួកគេយកធ្វើជាគំរូ រហូតថ្ងៃណាមួយចង់ពូកែដូច IDOL មេម្នាក់ហ្នឹង។

 . មានភ្លើងមានផ្សែង

មូលភ្ជាប់នឹងហេតុ​ មានភ្លើងទើបមានផ្សែង! មនុស្សអ្នកណាក៏មានកំហុស សំខាន់ធ្វើខុសចេះកែឬអត់។ ខុសហើយចេះកែអ្នកណាក៏ចេះនិយាយ សំខាន់កែតាមរបៀបណា? ដើម្បីដឹងថាកែរបៀបណាជាមេដឹកនាំត្រូវស្វែងរកមូលហេតុដែលនាំឱ្យកូនចៅបង្កើតកំហុស ហើយប្រាប់ពីរបៀបកែតម្រូវថាតើគួរធ្វើបែបណា ហើយនេះជាតួនាទី។

. កសាងភាពជាអ្នកដឹកនាំ

អ្នកដឹកនាំកម្រិតខ្ពស់បំផុតគឺអ្នកដឹកនាំដែលអ្នកបង្កើតអ្នកដឹកនាំថ្មីៗ ប៉ុន្តែវាជាធាតុមួយកម្រណាស់របស់រូបមន្តភាពជាអ្នកដឹកនាំ John C Maxwell ។ ត្រង់ចំណុចនេះអ្នកដឹកអាចកសាងភាពជាអ្នកដឹកនាំបានចេញពីសកម្មភាពជាមួយក្រុម ភាពស្និតស្នាល របៀបដោះស្រាយបញ្ហា និងការធ្វើ TEAM Building ជាដើម។ ក្នុងន័យនេះដែរមិនពិបាកយល់នោះទេ គ្រាន់តែចំណាំថាគ្រួសារដែលអស្ចារ្យគឺមានអាណាព្យាបាលដែលផ្តល់ក្តីស្រឡាញ់ ហើយថែមទាំងចេះរបៀបស្រឡាញ់។

គួរជម្រាបផងដែរថា Agro Co គឺជាក្រុមហ៊ុនផ្តត់ផ្គង់សម្ភារៈសម្អាតអគារ​ ខុនដូ ការិយាល័យ និងសេវាកម្មបង្ហាត់បង្រៀនបច្ចេកទេស​ប្រើប្រាស់ដល់អតិថិជនដោយឥតគិតថ្លៃផងដែរ។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Page Agro Co ឬទំនាក់ទំនង Tel 010 898 831 ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia