លោក ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន ដោយសង្គេតឃើញថានាពេលថ្មីៗនេះមានបញ្ហាជាច្រើនបានកើតឡើងបន្ទាប់ពីពុកម៉ែបងប្អូនបានទិញផ្ទះហើយ ដូចនេះ លោក ឧកញ៉ា តាមរយៈ Business Cambodia បានចែករំលែកគន្លឹះខ្លះៗក្នុងការទិញផ្ទះបុរី ការពារមានហានិភ័យ និងផលវិបាកទៅថ្ងៃខាងមុខ។ លោកបានលើកឡើងពីចំណុចចម្បងៗចំនួន ៧ ដោយក្នុងនោះចំនុចទី ៧ គឺសំខាន់ជាងគេ៖
១. គួរទិញផ្ទះពីក្រុមហ៊ុនស្របច្បាប់ មានអាជ្ញាប័ណ្ឌ និងការអនុញ្ញាតត្រឹមត្រូវពី ក្រសួង និងស្ថាប័នពាក់ព័ន្ធ។
២. ជ្រើសរើសក្រុមហ៊ុនដែលសាងសង់ផ្ទះហើយ 100% ទិញភ្លាមអាចចូលរស់នៅភ្លាម អាចកាត់ ឬ ផ្ទេរឈ្មោះបានភ្លាម និងមានដៃគូធនាគារច្បាស់លាស់។
៣. ក្នុងករណីបង់រំលស់គួរតែសិក្សាជាមួយធនាគារ កុំបង់រំលស់ជាមួយនឹងម្ចាស់គម្រោង ព្រោះអត្រាការប្រាក់ខុសគ្នា។
៤. គួរជ្រើសរើសបុរីណាដែលមានទីតាំងស្ថិតនៅតំបន់សហគមន៍ស្រាប់ដូចជា មានផ្ទះអ្នកភូមិ ផ្សារ សាលារៀន វត្តអារាម មន្ទីរពេទ្យជាដើម។
៥. គួរជ្រើសរើសទីតាំងបុរីណាដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ មានទឹកភ្លើងរដ្ឋស្រាប់ ជាតំបន់មិនលិចទឹកទោះបី
មានភ្លៀងខ្លាំងក៏ដោយ។
៦. ពិនិត្យលើគុណភាពសំណង់។
៧. សិក្សាអោយបានលំអិត អំពី ធនធាន និងប្រវត្តិ ម្ចាស់គម្រោង។
ដូចនេះ ពុកម៉ែ បងប្អូន សូមអាន និង យល់ចំនុចទាំង ៧ នេះអោយបានច្បាស់ មុនសំរេចចិត្តទិញផ្ទះ។