ប្រទេសថៃព្រមានថា ក្រុមមនុស្សធាត់អាចប្រឈមមុខនឹងជំងឺ១ប្រភេទនេះ អំឡុងពេលមេឃក្តៅខ្លាំង
Kan DaraAPRIL 2 2023399 views

កាលពីថ្ងៃទី០១មេសា​ ម្សិលមិញនេះ ក្រសួងឧតុនិយមរបស់ថៃបានធ្វើការប្រមានអំពីហានិភ័យសុខភាពដល់មនុស្ស២ប្រភេទ គឺមនុស្សចាស់និងមនុស្សធាត់ ដែលអាចប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខួរក្បាល អំឡុងពេលមេឃកំពុងក្តៅខ្លាំងនេះ។ បើយោងតាមការចុះផ្សាយរបស់ ​Bangkok Post។

ក្នុងនោះលោកស្រី  Chomparee Chompurat ប្រធាននាយកដ្ឋា​នឧតុនិយមថៃបានណែនាំឱ្យ មនុស្សក្រុមនេះប្រយ័ត្នចំពោះសុខភាព កុំហាត់ប្រាណឬធ្វើការនៅក្រោមកម្តៅថ្ងៃយូរម៉ោងពេក ជាពិសេសសូមនៅកន្លែងដែលមានខ្យល់ចេញចូលល្អ រក្សាជាតិទឹកនៅក្នុងខ្លួន និងងូតទឹកត្រជាក់ឱ្យបានទៀងទាត់។

សូមជម្រាបផងដែរថា នៅក្នុងប្រទេសថៃកំពុងទទួលរងនូវកម្តៅខ្លាំងរហូតដល់មានខេត្តខ្លះឡើងដល់ ៤៣អង្សា សីតុណ្ហភាពជាមធ្យមកើនឡើង១អង្សាធៀបនឹងឆ្នាំមុន ដែលនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថាកម្តៅនេះអាចនឹងឈានដល់ពាក់កណ្តាលខែឧសភា។

យ៉ាងណាមិញកំឡុងពេលអាកាសធាតុមានការប្រែប្រួល សីតុណ្ហភាពឡើងខ្លាំងបែបនេះ សូមបងប្អូនប្រុងប្រយ័ត្នចំពោះសុខភាព ឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន សម្រាកឱ្យបានទៀងទាត់ ធ្វើលំហាត់ប្រាណនៅកន្លែងដែលមានខ្យល់ចេញចូលល្អ និងកុំនៅក្រោមកម្តៅថ្ងៃយូរពេក៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia