ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ តាមរយៈនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) មានមោទនភាពក្នុងការប្រកាសព្រឹត្តិការណ៍ “ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្សនិងសុខភាព” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែមីនា ឆ្នាំ 2025 ចាប់ពីម៉ោង 8:00 ព្រឹក ដល់ម៉ោង 4:00 ល្ងាច នៅសណ្ឋាគារ Raffles Hotel Le Royal។ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះ ត្រូវបានរៀបចំដោយ លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា តំណែង អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកបណ្តាញរវាងក្រុមហ៊ុនពីព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រម្ពុជាក្នុងឧស្សាហកម្មសុខភាព និងសម្រស់ដែលកំពុងរីកចម្រើន។
ព្រឹត្តិការណ៍នេះនឹងមានការធ្វើបទបង្ហាញពីក្រុមហ៊ុន និងមន្ទីរពេទ្យកំពូលរបស់ព្រះរាជាណាចក្រថៃចំនួន 38 កន្លែងដែលផ្តល់ឱកាសដ៏ទូលំទូលាយសម្រាប់កិច្ចសហការ និងការស្វែងយល់ពីផលិតផល និងសេវាសុខភាព និងសម្រស់ថ្មីៗបំផុត។ បន្ថែមពីលើការស្វែងរកកិច្ចសហការជាដៃគូអាជីវកម្ម និងស្វែងយល់ពីការច្នៃប្រឌិតថ្មីបំផុតនៃផលិតផលពីព្រះរាជាណាចក្រថៃ ភ្ញៀវកិត្តិយសដែលមានវត្តមាននឹងមានឱកាសចូលរួមក្នុងវគ្គចាប់ដៃគូអាជីវកម្មប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត។
មន្ទីរពេទ្យកំពូលៗ និងផលិតផលវេជ្ជសាស្រ្តចំនួន 12 កន្លែង នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ រួមជាមួយនឹងក្រុមហ៊ុនថែរក្សាស្បែក និងគ្រឿងសំអាងចំនួន 26 កន្លែងដែលក្រុមហ៊ុនទាំងអស់មានចំណាប់អារម្មណ៍ចង់ភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករ និងអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយការរំពឹងទុកយ៉ាងមុតមាំថាមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួន 200 នាក់ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាវេទិកាដ៏រស់រវើកសម្រាប់អ្នកជំនួញក្នុងវិស័យនេះ។
បញ្ជីឈ្មោះក្រុមហ៊ុន និងមន្ទីរពេទ្យដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ៖
- ក្រុមហ៊ុន ATTITUDE MOM CO., LTD.
- មន្ទីរពេទ្យ BANGKOK EYE HOSPITAL CO., LTD.
- ក្រុមហ៊ុន LIFEBOX ASIAN COMPANY CO., LTD.
- ក្រុមហ៊ុន LONGA HEART CO., LTD.
- មន្ទីរពេទ្យ NAKORNTHON HOSPITAL PUBLIC COMPANY LIMITED
- ក្រុមហ៊ុន OREX TRADING CO., LTD.
- មន្ទីរពេទ្យ POSE HEALTH CARE CO., LTD.
- ក្រុមហ៊ុន PRINCIPAL CAPITAL PUBLIC CO., LTD.
- មន្ទីរពេទ្យ SANDEE HEALTHCARE CO., LTD.
- មន្ទីរពេទ្យ SUKHUMVIT 62 CO., LTD.
- មន្ទីរពេទ្យ VEJTHANI PUBLIC CO., LTD.
- មន្ទីរពេទ្យ VIMUT HOSPITAL CO., LTD.
- ក្រុមហ៊ុន AREE HERB CO., LTD.
- ក្រុមហ៊ុន BERTRAM (1958) CO., LTD.
- ក្រុមហ៊ុន BIO_WOMEN CO., LTD.
- ក្រុមហ៊ុន BOND INNOVATURE CO., LTD.
- ក្រុមហ៊ុន C. P. CONSUMER PRODUCT CO., LTD.
- ក្រុមហ៊ុន CHEWAVETHEE HERB COMPANY
- ក្រុមហ៊ុន COSMED PLUS CO., LTD.
- ក្រុមហ៊ុន DARIN COSMETICS LABORATORY CO., LTD.
- ក្រុមហ៊ុន HANUMANBRAND COMPANY LIMITED
- ក្រុមហ៊ុន KSP INTERPLUS CO., LTD.
- ក្រុមហ៊ុន J.C INTER TRADE CO., LTD.
- ក្រុមហ៊ុន KULPAKORN CO., LTD.
- ក្រុមហ៊ុន L.A. DERMATECH CO., LTD.
- ក្រុមហ៊ុន LANLUANG HERB CO., LTD.
- ក្រុមហ៊ុន M.Y.R COSMETICS SOLUTION CO., LTD.
- ក្រុមហ៊ុន MANAYA CO., LTD.
- ក្រុមហ៊ុន MARVALIC HEALTH CO., LTD.
- ក្រុមហ៊ុន MERRY COSMETIC LABORATORIES CO., LTD.
- ក្រុមហ៊ុន PLIPURERICH CO., LTD.
- ក្រុមហ៊ុន SANGTHIRA CO., LTD.
- ក្រុមហ៊ុន SENSORIAL (THAILAND) CO., LTD.
- ក្រុមហ៊ុន THONG66 CO., LTD.
- ក្រុមហ៊ុន U STAR (THAILAND) CO., LTD.
- ក្រុមហ៊ុន VIORABIO CO., LTD.
- ក្រុមហ៊ុន WINNER COSMED CO., LTD.
- ក្រុមហ៊ុន YAK SIAM THAI HERB CO., LTD.
ឱកាសនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ទីផ្សារនាំចេញធំជាងគេទី 12 របស់ប្រទេស ថៃក្នុងឆ្នាំ 2023 គឺកម្ពុជា ជាមួយនឹងការនាំចេញសរុបចំនួន 6,445.15 លានដុល្លារ។ កំណើននៃការនាំចេញគួរឱ្យកត់ សម្គាល់ត្រូវបានបង្ហាញដោយផលិតផលសុខភាព និងសម្រស់ ដូចជាគ្រឿងសំអាង ក្រែមថែរក្សាស្បែក ផលិតផលថែ រក្សាសក់ ផលិតផលអនាម័យមាត់ធ្មេញ និងទឹកអប់ ដែលបានជួយជំរុញពាណិជ្ជកម្មរួមចំនួន 6.27% លើសពីឆ្នាំ 2022។ ជាងនេះទៅទៀត តម្រូវការកើនឡើងនៃសេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពនៅកម្ពុជាបង្ហាញពីឱកាសដ៏សំខាន់សម្រាប់មន្ទីរពេទ្យ និងអ្នកផ្តល់សេវាវេជ្ជសាស្រ្តរបស់នៃព្រះរាជាណាចក្រថៃ ខណៈដែលប្រជាជនកម្ពុជាជាច្រើនដែលមានលទ្ធភាពនិងតម្រូវការប្រើប្រាស់ កំពុងស្វែងរកការថែទាំស្តង់ដារបរទេស ជាពិសេសនៅក្នុងព្រះរាជាណាចក្រ ថៃ។
នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) សូមគោរពអញ្ជើញពាណិជ្ជករកម្ពុជាឱ្យចាប់យកឱកាសនេះ ហើយចូលរួមក្នុងព្រឹត្តិការណ៍ “ចាប់ដៃគូពាណិជ្ជកម្មកម្ពុជា-ថៃ ស្តីពីទំនិញគ្រឿងសម្អាង សម្ផស្សនិងសុខភាព”។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សូមធ្វើការទំនាក់ទំនងលោក ជុន ឡាទីស តាពីយ៉ូ ទីប្រឹក្សាពាណិជ្ជកម្ម (Mr. Chonlatis Tapyos, Counsellor Commercial Affairs) តាមរយៈអុីម៉ែល thaicompnh@gmail.com, ឬទូរស័ព្ទលេខ៖ 078777625, តេលេក្រាម 078777625, និងលោក កែវ ងួន មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ ទូរស័ព្ទលេខ 0115,35555។ អ្នកសម្របសម្រួលសម្រាប់ព្រឹត្តិការណ៍នេះ។