ជាការពិតណាស់ សម័យនេះជាសម័យបច្ចេកវិទ្យាអ្វីក៏កាន់តែទំនើបដែរដូច្នេះហើយនៅពេលដែលបច្ចេកវិទ្យាកាន់តែទំនើបក៏មានជនខឹលខូចខ្លះបានបង្កើតផេកផ្សេងៗដើម្បីបោកបងប្អូនជាពិសេសនោះគឺករណីទិញអនឡាញហើយចាញ់បោកគេតែម្តង។
ជាមួយគ្នានោះដែរ សម្រាប់បងប្អូនដែលបានជួបផេកឆបោកបងប្អូននៅករណីផ្សេងៗនៅពេលនេះបងប្អូនអាចប្តឹងបាន ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហោះថា ប្រសិនជាបងប្អូនចាញ់បោកគេអាចប្តឹងតាមលីងនេះបាន https://hotline.police.gov.kh/ ។
ចំពោះលីងប្តឹងនេះដែរ គឺបងប្អូនតែសរសេររៀបរាប់ពីដំណើររឿងដែលបងប្អូនបានចាញ់បោកគេ និងត្រូវភ្ជាប់ជាមួយឯកសារយោង ក៏ដូចជាបំពេញលេខទូរស័ព្ទចុងចោទជាដើម។
គួរជម្រាបថា នៅក្នុងករណីប្តឹងនេះ គឺបងប្អូនមិនចំណាយលុយនោះទេដោយបងប្អូនបើសិនជួបបញ្ហាទិញអនឡាញហើយតែមិនបានអីវ៉ាន់នេះគឺកុំខ្លាចក្នុងការប្តឹង ព្រោះពេលនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បើកឱ្យបងប្អូនប្តឹងបានហើយបើសិនជាជួបករណីទិញអនឡាញហើយដល់ថ្ងៃមិនឃើញអីវ៉ាន់នោះ៕