គម្រោងលំនៅឋាន​ដែលពោរពេញដោយក្ដីសុខតាំងពីវ័យក្មេងដល់វ័យចូលនិវត្តន៍​នៅក្នុងទីក្រុងភ្នំពេញ
Sopheak PichOCTOBER 21 2024

ជាការពិតណាស់ ការរស់នៅក្នុងរាជធានីភ្នំពេញតែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់។

 

អីចឹងតើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ?

ថ្ងៃនេះ យើងខ្ញុំសូមណែនាំគម្រោងលំនៅឋានមួយកន្លែងរបស់ បុរី ប៉េង ហួត គឺគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងស្ថិតនៅក្នុងរាជធានី​ភ្នំពេញ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ការដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ហើយក៏មានក្លឹបហាត់ប្រាណ អាងហែលទឹក ជាដើម។ មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងគម្រោងក៏មានដាំដើមឈើជាច្រើន​ថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់។

Photo 2024 10 21 09 09 40

Photo 2024 10 21 09 09 43

Photo 2024 10 21 09 09 48

Photo 2024 10 21 09 09 51ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសគម្រោង ដឹស្ដា មេរាហ្កាដិន មួយនេះពិតជាមិនខុសបំណងនោះទេ។

Photo 2024 10 21 09 09 46

Photo 2024 10 21 09 09 37តាមការឱ្យដឹង នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបុរី ប៉េង ហួត ក៏មានការផ្ដល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមកទៀត គឺការរំលស់ជាមួយបុរី ដែលមានអត្រាការប្រាក់ត្រឹមតែ 9% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលបង់រហូតដល់ ១៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ លក្ខខណ្ឌកាន់តែពិសេស គឺមិនសិក្សាលើប្រាក់ចំណូលរបស់លោកអ្នក​ គោលការណ៍បង់ប្រាក់ក៏មានភាពងាយស្រួល និងបត់បែនផងដែរ។

Photo 2024 10 21 09 09 54

បន្ថែមពីការផ្ដល់ជូនទាំងនេះ ក្រុមហ៊ុនក៍មានការផ្ដល់ជូនកាដូពិសេសជាច្រើនទៀតដូចជា ៖

១- ទទួលបានប័ណ្ណទឹកប្រាក់ផ្នែកថែមថយរហូតដល់ USD 5,000

២- ទទួលបាន Voucher រៀបចំវាំងននរហូតដល់ USD 3,000

៣- ទទួលបានប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិករហូតដល់ USD 3,000

៤- អាចទិញផ្ទះភ្លាមអាចចូលរស់នៅភ្លាម ត្រឹមតែរយៈពេល ១ សប្ដាហ៍។

Photo 2024 10 21 09 09 59ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួតគ្រប់ទីតាំង ដូចជានៅ គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និង គម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789 ៕

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia