មេចុងភៅពីសហរដ្ឋអាមេរិក លោក គឹម ហាន់ បោះទុនប្រាក់ផ្ទាល់ខ្លួនបង្កើតហាង Fast-Food ស្តង់ដារអាមេរិក នៅភ្នំពេញ

HANN Buffalo Wings គឺជាហាងអាហារដែលបង្កើតឡើងដោយកូនខ្មែរមួយរូប​គឺលោក គឹម ហាន់ ដែលជាមេចុងភៅមានបទពិសោធន៍ជិត២០ឆ្នាំនៅសហរដ្ឋអាមេរិក។ លោកបានទទួល វិញ្ញាបនបត្រ ជាមេចុងភៅ ស្តង់ដាកំរិតខ្ពស់ លើអាហារ Fast-Food នេះ ពីអាជ្ញាធរផ្នែកចំណីអាហារនៃរដ្ឋ Philadelphia ។ ដោយឃើញអ្នកក្រុងភ្នំពេញបច្ចុប្បន្ន​​ កំពុងឈានទៅរកភាពស៊ីវីល័យ មនុស្សម្នាមមាញឹកនឹងការងារ​មិនសូវមានពេលចំអិនអាហារ ចូលចិត្តញាំជុំមិត្តភក្តិបងប្អូន និងដោយចង់ផ្តល់នូវរស់ជាតិនិងគុណភាពអាហារឱ្យប្រជាពលរដ្ឋយើងបានពិសារផង លោកក៏ បានសម្រេចចិត្តចាកចេញពីសហរដ្ឋអាមេរិកហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញ បង្កើតហាងអាហារមួយនេះឡើង។​

Photo 2023 06 05 12 10 41

មុខម្អូបនៅហាង HANN Buffalo Wings ជាប្រភេទអាហារសម្រន់ទាក់ទាញយុវវ័យ​​​ ញាំជុំគ្រួសារ មិត្តភក្តិ​ មិត្តរួមការងារ​​ ដែលផ្តោតសំខាន់ទៅលើស្លាបមាន់បំពង ត្រីបំពង(Crispy Fish)​​​ បឺហ្គឺសាច់ត្រី/មាន់ សាឡាត់ត្រីបំពង ទ្រូងមាន់បំពង បង្គារបំពងជាដើម ដែលសរុបទាំងអស់មានប្រមាណ 13មុខម្ហូប​ ​​(Manu Link)។ ជាមួយនឹងទឹកជ្រលក់​ដែលមានរស់ជាតិឆ្ងាញ់ប្លែកជាប់មាត់​​​​ មិនមាននៅហាងដទៃ។ដោយទឹកជ្រលក់ត្រូវបានផ្សំពីគ្រឿងផ្សំថ្លៃៗ មានវីតាមីនខ្ពស់ ដែលត្រូវបានលោកមេចុងភៅ​ ធ្វើដោយផ្ទាល់ដៃ ជាមួយស្តង់ដារអនាម័យបែបសហរដ្ឋអាមេរិក ទាំងគុណភាពសាច់ បន្លែ និងរបៀបចម្អិនរបស់លោកធានាផ្តល់នូវអាហារបំពង ដែលគាំទ្រដល់សុខភាព អស់ក្តីបារម្ភដែលលោកអ្នកធ្លាប់មានពីមុនមក ចំពោះអាហារ Fast-Food ។

 Photo 2023 06 02 15 22 51

សម្រាប់ពេលអនាគត លោកមេចុងភៅ គឹម ហាន់បានប្រាប់​ Business Cambodia តាមរយៈបទសម្ភាន៍ផ្ទាល់នៅហាងរបស់លោកថា បើមានការគាំទ្រច្រើនពីបងប្អូនអតិថិជន HANN Buffalo Wings នឹងពង្រីកសាខាឱ្យបានច្រើនកន្លែងក្នុងក្រុងភ្នំពេញនិងតាមខេត្តធំៗ និងអាចទៅបរទេសក្នុងតំបន់អាស៊ានយើងផងដែរ។ បន្ថែមពីនោះលោកមេចុងភៅ ក៏មានបំណងចង់អោយអតិថិជនមានឪកាស ក្លាយជាម្ចាស់ហាងដោយចូលជាភាគហ៊ុន ឬសហការគ្នាពង្រីកសាខា នៅថ្ងៃអនាគត ដើម្បីអោយក្តីបំណងរបស់លោកបានជោគជ័យ។
* ក្រោយចប់សំភាស ក្រុមការងារយើងខ្ញុំក៏បានភ្លក់រស់ជាតិម្ហូបរបស់ហាងគាត់ដែរ គឺថាឆ្ងាញ់ជាប់មាត់តែម្តង។ (ទស្សនាវីដេអូ

334661066 755730076069046 5270667255434644846 N

ទីតាំងហាង HANN Buffalo Wings បច្ចុប្បន្ននៅផ្លូវ​​​​ 368 សង្កាត់បឹងកេងកង3 រាជធានីភ្នំពេញ។ លោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ​010-246-010 (តេឡេក្រាម) ឬអាចកម្មង់តាមគ្រប់ App បញ្ជាទិញម្ហូប ដោយគ្រាន់តែស្វែងរកហាង HANN Buffalo Wings នៅលើApp នីមួយៗ។

- ហាងបើកពីម៉ោង៖ 1០ព្រឹក - 9ល្ងាច
- ផែនទីទីតាំង​៖ Google Map
- បញ្ជីមុខម្ហូប៖​ Manu
- Call/Telegram៖ 010-246-010 ៕

Photo 2023 05 29 16 27 59

340141764 615257867193330 4385218971496544543 N

D

C

C

330384420 1507732969636756 1526803956460812064 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia