ឡូយកប់! គ្រាន់តែញ៉ាំប៊ូហ្វេនៅ Ichiban Buffet សោះមានឱកាសទៅប្រទេសធំៗ២ រហូតដល់៤ថ្ងៃ

កាលពីមុននៅពេលដែលយើងចង់ញ៉ាំប៊ូហ្វេគ្រាន់តែញ៉ាំរួចហើយក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួនធម្មតា ប៉ុន្តែនាពេលនេះចំពោះបងប្អូនដែលបានទៅញ៉ាំប៊ូហ្វេនៅ Ichiban Buffet គឺធានាថាមិនខកចិត្តទេ ពោលក្រៅពីញ៉ាំប៊ូហ្វេឆ្អែតរួចហើយមានឱកាសទទួលបានរង្វាន់ផ្សងសំណាងដើម្បីបានទៅដើរលេងដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីរហូតដល់៤ថ្ងៃផងដែរ។

 

ជាក់ស្តែង បើយោងតាមការចេញផ្សាយនៅលើហ្វេសប៊ុកផេក Ichiban Buffet បានឱ្យដឹងថា គ្រាន់តែអតិថិជនអញ្ជើញមកញ៉ាំនៅ Ichiban Buffet គឺអាចទទួលបានសន្លឹកឆ្នោត១សន្លឹកគឺមានគ្រប់សាខា Ichiban Buffet ទាំង ៥សាខា ហើយចំពោះសន្លឹកឆ្នោតនេះ ពេលបានដល់ដៃអតិថិជនហើយគ្រាន់តែមកបំពេញព័ត៌មានផ្ទាល់ខ្លួនរួចដាក់ចូលទៅក្នុងធុងឆ្នោតជាការស្រេច ហើយកម្មវិធីផ្សងសន្លឹកឆ្នោតទៅដើរលេងក្រៅប្រទេសនេះមានរហូតដល់ទៅ ៣ខែ ដោយចាប់ពីខែកុម្ភៈ មីនា និងខែមេសា។

2

សម្រាប់រង្វាន់នេះដែរ មានសរុបរហូតដល់ទៅ ៦០រង្វាន់ ហើយរាល់ការចាប់រង្វាន់ធ្វើឡើងរាល់ថ្ងៃសុក្រជារៀងរាល់សប្តាហ៍ ចំនួន ៥រង្វាន់តាមរយៈការផ្សាយផ្ទាល់នៅលើ FB Page របស់ Ichiban Buffet ចាប់ពីម៉ោង ៥ល្ងាចតទៅ។  ការចាប់រង្វាន់លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី ៩ ខែកុម្ភះ ឆ្នាំ ២០២៤នេះហើយ។  ​

លើសពីនេះទៅទៀត អតិថិជនណាដែលទទួលបានសន្លឹកឆ្នោតនេះហើយ ត្រូវគោរពលក្ខខណ្ឌដូចជា៖

១. បំពេញព័ត៌មានឱ្យបានត្រឹមត្រូវរួចដាក់ក្នុងធុងឆ្នោត

២. ចំពោះសន្លឹកឆ្នោតដែលមិនគ្រប់លក្ខខណ្ឌនឹងទុកជាមោឃៈ

៣. អតិថិជនត្រូវ រក្សាទុកនូវកន្ទុយសន្លឹកឆ្នោតដើម្បីផ្ទៀងផ្ទាត់អ្នកឈ្នះនៅពេលមកប្តូរយករង្វាន់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនឯង។

គួរបញ្ជាក់ថា អតិថិជនត្រូវបំពេញព័ត៌មានអ្នកដែលអាចធ្វើដំណើរបាន ដោយមិនអាចផ្ទេរសិទ្ធិឈ្នះបន្ទាប់ទៅឱ្យភាគីដទៃទៀតបានឡើយ។ សម្រាប់ព័ត៌មានលម្អិតពិតលោកអ្នកអាចចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក ឬ តេលេក្រាមឆាណែល៖ Ichiban Buffet។

3

គួររំលឹកថា Ichiban Buffet គឺជាហាងប៊ូហ្វេស៊ុប និងសាច់អាំងបែបជប៉ុនធានាបានទាំងគុណភាពនិងតម្លៃដោយនៅក្នុងនោះហាងប៊ូហ្វេមួយនេះមានចំណុចពិសេសដូចជា៖

១. ទឹកស៊ុបត្រូវបានធ្វើថ្មី ស្រស់ៗជារៀងរាល់ថ្ងៃបើកទទួលភ្ញៀវចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០ យប់

២. មានជម្រើសម្ហូបអាហារជាង ១៥០មុខ រួមមាន៖ សាច់ស្រស់ៗ ច្រើនជម្រើសជាពិសេសប្រភេទសាច់គោ សាច់ជ្រូកពីអាមេរិចនិងអូស្រា្តលីហើយរួមមានបញ្ចូលជាមួយភេសជ្ជៈ ផ្លែឈើនិងការ៉េមជាមួយតម្លៃសមរម្យ

៣. Ichiban គាំទ្រផលិតផលក្នុងស្រុកដោយបង្កងជាបង្កងក្នុងស្រុក ស្រស់ៗ (អតិថិជនថែមម្នាក់តែ 2.50$ អាចញាំបង្កងដោយសេរីបាន)

៤. អតិថិជនមានភាពងាយស្រួល ចំនេញពេលវេលា ដោយមានបុគ្គលិកជាអ្នកលើកជូន

៥. ក្រដាសអាំងសាច់ត្រូវបានប្តូរជូនអតិថជិនជាញឹកញ៉ាប់ដើម្បីធានាបាននូវគុណភាពសាច់

៦. ទីតាំងអង្គុយមានលក្ខណៈដាច់ដោយឡែក និងធំទូលាយផ្តល់ភាពងាយស្រួលនិងធូរស្រាល

៧. មានបន្ទប់ ខារ៉ាអូខេ សម្រាប់គ្រប់កម្មវិធីជួបជុំ (ជប់លៀង ខួបកំណើត ជប់លៀងបុគ្គលិក បញ្ចប់ការសិក្សា កាត់ចំណងដៃ ជាមួយនឹងបទចម្រៀង ថ្មី ចាស់ ជាច្រើនបទហើយកាន់តែពិសេសទៀតនោះអាចភ្ជាប់ជាមួយនឹងយូធូបដើម្បីទទួលបានបទចម្រៀងកាន់តែសំបូរបែបផងដែរ។

៤

ដូច្នេះហើយបងប្អូនដែលចង់ទៅសាខា Ichiban Buffet អាចទៅតាមសាខាទាំង៥ ខាងក្រោមនេះបាន៖

  • សាខាទី ១ ស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ 095 222 995/ 010 995 322
  • សាខាទី ២ ស្ថិតនៅ ផ្សារទំនើបអ៉ីអន សែនសុខ  ០95 222 381 / 081 222 971
  • សាខាទី ៣ ស្ថិតនៅ គ្រីស្ថាល់ស្វែរទួលគោក 095 222 770 / 093 222 773
  • សាខាទី ៤ ស្ថិតនៅ ផ្សារទំនើបអ៊ីអនម៉លមានជ័យ 095 222 036/ 081 222 618
  • សាខាទី ៥ ស្ថិតនៅបណ្តោយផ្លូវព្រះមុន្នីរ៉េត (217) 085 222 088 / 081 222 697
  • ៥៦
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia