ឯកឧត្តមរដ្ឋម​ន្រ្តីក្រសួងអប់រំ បង្ហាញអំពីការងារ ស្នូលចំនួន៨ចំណុច ដើម្បីពង្រឹងលើវិស័យអប់រំកម្ពុជា
Ping Chou EngSEPTEMBER 17 202377 views

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើង ក្នុងឱកាសដែលឯកឧត្តមឡើងធ្វើបាឋកថាស្ដីពី ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន ថា អាទិភាពស្នូលចំនួន៨ដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាការងារនឹងជួយដល់កំណែទម្រង់វិស័យអប់រំ ឱ្យកាន់តែប្រសើរឡើងដែលក្នុងនោះរួមមាន៖

អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។


អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។


អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។


អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

អាទិភាពស្នូលទី៥៖ ការអប់រំឌីជីថល


អាទិភាពស្នូលទី៦៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា


អាទិភាពស្នួលទី៧៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងអាទិភាពស្នូលទី៨៖ ការអភិវឌ្ឍន៍ការអប់រំកាយ និងកីឡា។

ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍កំណែទម្រង់វិស័យអប់រំ ការបង្កើតឱ្យមានកម្មវិធីលើកកម្ពស់គុណវឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាមរយៈការបង្ហាញពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញរបាយការណ៍របស់សាលារៀនជូនដល់សហគមន៍ ដើម្បីឱ្យមជ្ឈដ្ឋានជុំវិញយល់ដឹងពីសារៈសំខាន់នៃការសិក្សាពីព្រោះសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវឌ្ឍិផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia