នៅថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណីតៗជាច្រើនទៀត បានបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជាហើយ។ ដោយព្រឹត្ដិការណ៍អន្ដរជាតិដ៏ពិសេសនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានចូលរួមចំណែកឧបត្ថមផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្ដិការណ៍ខាងលើប្រព្រឹត្ដិទៅដោយភាពអស្ចារ្យ និងអាចចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
អ្វីដែលពិសេសសម្រាប់ព្រឹត្ដិការណ៍ Gumball 3000 ដែលមានវត្ដមាននៅកម្ពុជារយៈពេល ៣ ថ្ងៃនេះ ក៏នឹងបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) ធំមួយនៅខាងមុខប្រាសាទអង្គរវត្តផងដែរ នោះគឺការប្រមូលផ្ដុំរថយន្ដទំនើបៗ និងប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក។ ខណៈការប្រមូលផ្ដុំរថយន្ដនៅមុខប្រាសាទអង្គរវត្ដនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយ មុនព្រឹត្ដិការណ៍ Gumball 3000 ធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសសិង្ហបុរីបន្ដទៀត។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍។ នៅក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ Gumball 3000 គឺបានចាប់ផ្ដើមចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា និងបន្ដទៅប្រទេសថៃ រួចបញ្ចប់នៅក្នុងប្រទេសសឹង្ហបុរី។
ចំពោះគោលបំណងនៃការរៀបចំព្រឹត្ដិការណ៍ដ៏ធំនេះនៅកម្ពុជារួមមាន៖ ចូលរួមជំរុញវិស័យទេសចរណ៍ និងកេត្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ឲ្យកាន់តែរីកសុះសាយ ព្រោះព្រឹត្តិការណ៍ Gumball 3000 នឹងបើកឱកាលឲ្យវិនិយោគគិនក្នុងស្រុក និងបរទេសជាង ៥០ ជាតិសាសន៍ជួបជុំគ្នានៅកម្ពុជា។ ហើយមួយទៀតចូលរួមគាំទ្រ និងរៃអង្គាសថវិកាចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប។
គួរបញ្ជាក់ដែរថា ព្រឹត្ដិការណ៍ Gumball 3000 ក៏ទទួលបានការគាំទ្រពេញយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលផងដែរ ដោយក្នុងនោះគឺបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ធ្វើការសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននានាដូចជាក្រុមហ៊ុន តូយ៉ូតា ជាដើម ដើម្បីរៀបចំព្រឹត្ដិការណ៍នេះឲ្យបានអធិកអធម។ ក្នុងនោះដែរចំពោះទិសដៅនៃក្បួនធ្វើដំណើរនព្រឹត្ដិការណ៍ Gumball 3000 នៅកម្ពុជា គឺធ្វើឡើងដូចតទៅ៖
- នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤៖ បើកបរពីក្រុងបាវិតមកកាន់រាជធានីភ្នំពេញ ដោយធ្វើការចតនៅវិមានឯករាជ្យ។ បន្ទាប់មកទៀតមានការតាំងបង្ហាញក្បួនរថយន្ត គណៈប្រតិភូ Gumball 3000 និងរថយន្តមហាជនគាំទ្រក្នុងស្រុក ជុំវិញរង្វង់មូលវិមានឯករាជ្យ អមជាមួយការប្រគំតន្ត្រីនៅវត្តបទុមវតីផងដែរ។
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤៖ បើកបរពីរាជធានីភ្នំពេញចេញទៅកាន់ខេត្ដសៀមរាប។
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤៖ ធ្វើការតាំងបង្ហាញរថយន្តនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក និងបន្ទាប់មកទៀតបើកបរពីខេត្ដសៀមរាបទៅច្រកទ្វារប៉ោយប៉ែត។
សម្រាប់ព័ត៌មានលម្អិតពីរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្ម អតិថិជន ឬទាក់ទងមកឥឡូវនេះដើម្បីទទួលបាន បទពិសោធន៍ពី ការបើកបរសាក ល្បងបាន។សម្រាប់ផ្នែកលក់អនឡាញសូមទាក់ទងទៅ 𝟎𝟏𝟕 𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖/ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗 ឬ𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/toyotacambodiakh៕