រំភើប! ក្រុមអ្នកជិះរថយន្តក្នុងព្រឹត្តិការណ៍ Gumball 3000 ពោលពាក្យ ៣ឃ្លានេះច្រើនបំផុត អំពីកម្ពុជា
Kan DaraSEPTEMBER 17 20246.3 K views

ព្រឹត្តិការណ៍ដ៏ធំប្រមូលផ្ដុំរថយន្តប្រណិត តម្លៃខ្ទង់លានដុល្លារ Gumball 3000 ដែលកំពុងប្រារព្ធឡើងនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កំពុងអង្រួនបេះដូងអ្នកស្នេហាការលេងរថយន្តទាំងក្នុងស្រុក និងពិភពលោក ឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

 

៣

 

ក្នុងនោះក្រុមអ្នកជិះរថយន្តប្រណិត បានបង្ហាញអារម្មណ៍រីករាយ និងភាពកក់ក្តៅជាពន់ពេក សម្រាប់ការទទួលស្វាគមន៍របស់ប្រជាជនកម្ពុជា ដោយភាគច្រើនពោលពាក្យ ៣ឃ្លាខាងក្រោមនេះ៖

 

១/. ពួកយើងនឹងធ្វើឲ្យកម្ពុជាល្បីសុះសាយជាថ្មីម្តងទៀត

២/. ប្រជាជនកម្ពុជា ជាមនុស្សល្អ មានបេះដូងបរិសុទ្ធ និងស្មោះត្រង់

៣/. ដែនដីអច្ឆរិយ ខ្ញុំស្រលាញ់កម្ពុជា ខ្ញុំនឹងមកទីនេះម្តងទៀត។

 

៣៣

 

គួរជម្រាបផងដែថា ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានចាត់ទុកថាជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកម្រសម្រាប់ប្រទេសកម្ពុជា ដោយសារអ្នកចូលរួមជិះរថយន្តសុទ្ធតែជា អ្នកមានឥទ្ធិពល មហាសេដ្ឋី ធុរជនមានឈ្មោះបោះសំឡេង កីឡាករល្បីៗ កំពូលតារាលំដាប់ពិភពលោក ហើយក៏មានសែរាជវង្សផងដែរ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៧ ខែកញ្ញា រថយន្តទំនើបជាង ១៣០គ្រឿង បានប្រមូលផ្តុំគ្នានៅប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness សម្រាប់ការប្រមូលផ្តុំរថយន្តប្រណិតដ៏ធំបំផុត៕

 

១

 

ទស្សនាវីឌីអូ៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia