ក្រុមហ៊ុនចិនបោះទុន ៣.៥ ពាន់លានដុល្លារសង់រោងចក្រចម្រាញ់ប្រេងទំហំ ២៣៤ ហិកតានៅខេត្ដ១នេះ
Bunthoeun KoemAPRIL 8 20252.7 K views

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Guanzun និង Harbour &Channel Engineering Bureau Group Co.,Ltd និង China Chemical Engineering 2nd Construction Corporation បានចុះអនុស្សរណៈយោគយល់គ្នា (MOU) លើគម្រោងចម្រាញ់ប្រេងដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកំពត និងមានទុនវិនិយោគសរុបរាប់ពាន់លានុដល្លារឯណោះ។

 

Img 4960 961x628

 

តាមការបញ្ជាក់ពីលោក ហ្ឆាវ ហ្គ័នជុន (QIAO GUANJUN) ប្រធានក្រុមហ៊ុន Guanzun Energy Investment Co., Ltd. ក្នុងពិធីចុះ MOU កាលពីថ្ងៃទី៤ ខែមេសា បានឲ្យដឹងថា គម្រោងនេះគឺគ្រោងនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ២៣៤ហិកតា ដោយចំណាយទុនវិនិយោគសរុប ៣,៥ពាន់លានដុល្លារអាមេរិក ហើយក្នុងផែនការទាំងមូលគឺផ្អែកលើសមត្ថភាព ១០លានតោនក្នុង១ ឆ្នាំ។  

 

គម្រោងនេះនឹងត្រូវអនុវត្តជាពីរដំណាក់កាល ដោយមានរយៈពេលសាងសង់៣ឆ្នាំ  ដំណាក់កាលទី១ពាក់ព័ន្ធនឹងការសាងសង់រោងចក្រចម្រាញ់ប្រេង ៥លានតោនក្នុង/ឆ្នាំ ជាមួយនឹងការវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ១៨ខែ និងដំណាក់កាលទី២ ពាក់ព័ន្ធនឹងការសាងសង់ និងការដាក់ឱ្យដំណើរការ អង្គភាពចម្រាញ់ប្រេង ៥លានតោន/ឆ្នាំ ជាមួយនឹងការវិនិយោគប្រមាណ ៩០០លានដុល្លារ អាមេរិក និងរយៈពេលសាងសង់ ១៨ខែ។

 

Img 4964 965x628

 

សូមជម្រាបថា គម្រោងនេះគឺជាគម្រោងចម្រាញ់ប្រេងដំបូងគេនៅកម្ពុជា ហើយវានឹងណែនាំបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មប្រកបដោយភាពច្នៃប្រឌិតកម្រិតខ្ពស់ និងឯករាជ្យពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញលំដាប់ទីមួយនៅក្នុងប្រទេសចិនផងដែរ៕

 

Photo 2024 05 28 18 46 09 3 1024x576

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia