សាលាអន្តរជាតិគ្រីនហ្វៀល ប្រកបដោយគុណភាពស្ដង់ដារអន្តរជាតិ មានការទទួលស្គាល់ពីស្ថាប័នអប់រំ Cambridge International Education
Ping Chou EngJULY 7 2025

នៅផ្សារទំនើប ជីប ម៉ុង​២៧១ មេហ្គាម៉ល កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ សាលាអន្តរជាតិគ្រីនហ្វៀល -Greenfield International School បានរៀបចំសិក្ខាសាលាស្ដីអំពីកម្មវិធីអប់រំខេមប្រ៊ីជ Cambridge Education ដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស។

Photo 2025 07 07 14 37 26 (7)

Photo 2025 07 07 14 37 26 (8)

Photo 2025 07 07 14 37 26 (6)

Photo 2025 07 07 14 37 27

Photo 2025 07 07 15 38 13

បទបង្ហាញនេះធ្វើឡើងដោយលោក Melvyn Lim ប្រធានផ្នែកសាខាជាន់ខ្ពស់នៃ Cambridge International Education ប្រចាំប្រទេសកម្ពុជា ឡាវ វៀតណាមនិងមីយ៉ាន់ម៉ា។ មាតាបិតា និងអ្នកអាណាព្យាបាលដែលបានអញ្ចើញចូលរួមនៅក្នុងកម្មវិធីនេះទទួលបាននូវការយល់ដឹងជាច្រើនទាក់ទងទៅនឹងកម្មវិធីអប់រំខេមប្រ៊ីជនេះ។

​ជាសាលារៀនដែលមានស្ថាបនិកជាខ្មែរ តែការសិក្សាលំដាប់អន្តរជាតិ គ្រីនហ្វៀល-GREENFIELD ត្រូវបានទទួលស្គាល់ស្តង់ដារអប់រំជាផ្លូវការ ពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ថែមទាំងមានលក្ខណៈស្តង់ដារអន្តរជាតិតាមរយៈការទទួលស្គាល់ពីស្ថាប័ន Cambridge International Education ដែលចុះបញ្ជីផ្តល់កម្មវិធីសិក្សា Cambridge ពីកម្រិតអប់រំកុមារតូច ដល់កម្រិតវិទ្យាល័យ។

Photo 2025 07 07 15 38 13 (3)

Photo 2025 07 07 15 38 15

515436417 701461116216095 8283783664382604168 N

កម្មវិធីអប់រំខេមប្រ៊ីជ (Cambridge)  មិនត្រឹមតែផ្ដល់ការអប់រំលំដាប់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជំរុញបុត្រធីតាលោកអ្នកអំពីភាពជាអ្នកដឹកនាំ នឹងជាកម្មវិធីសិក្សាដែលលើកកម្ពស់ការគិតបែបវិភាគ ភាពច្នៃប្រឌិត និងបណ្ដុះឱ្យសិស្សានុសិស្សក្លាយជាអ្នកសិក្សាឯករាជ្យផងដែរ។ 

សាលាអន្តរជាតិគ្រីនហ្វៀលបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ដែលបច្ចុប្បន្ននេះសាលាអន្ដរជាតិគ្រីនហ្វៀលមានសាខាដល់ទៅ ២ ទីតាំង រួមមាន សាខា ឬស្សីកែវ និងសាខាមានជ័យ។

Photo 2025 07 07 15 38 14

Photo 2025 07 07 15 38 14 (3)

Photo 2025 07 07 15 38 15 (2)

Photo 2025 07 07 15 50 01

Photo 2025 07 07 15 38 14 (2)

នៅសាលាអន្តរជាតិ គ្រីនហ្វៀល-GREENFIELD មានទទួលកុមារឱ្យសិក្សាចាប់ពីអាយុ២ឆ្នាំ រហូតថ្នាក់ទី១២ ដែលផ្តល់ការអប់រំ ៣ ភាសារួមមាន ភាសាខ្មែរ ភាសាអង់គ្លេស​និងភាសាចិន។ បច្ចុប្បន្នសាលាកំពុងមានប្រម៉ូសិនពិសេសរាល់ការចុះឈ្មោះ សិស្សនឹងទទួលបានការបញ្ចុះតម្លៃ 𝟐𝟓% រយៈពេល𝟓ឆ្នាំ និង𝟏𝟓% រហូតបញ្ចប់ថ្នាក់ទី១២។

ដូច្នេះសម្រាប់មាតាបិតាដែលមានចំណាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់លេខ 099 777 138 (ទូរស័ព្ទ និង តេឡេក្រាម)។

ខណៈសាលាអន្តរជាតិ គ្រីនហ្វៀល-GREENFIELDក៏មានថ្នាក់សាកល្បងសម្រាប់សិស្សថ្មីផងដែរ៕  

Photo 2025 07 07 15 38 13 (2)

Photo 2025 07 07 14 37 26 (5)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia