នៅក្នុងពិភពជំនួញ មនុស្សភាគច្រើនតែងតែគិតថា "ភ្ញៀវជាស្តេច" មានភ្ញៀវមានលុយ មានភ្ញៀវមានចំណូល មានភ្ញៀវរកស៊ីមានដើរ។ ដូច្នេះហើយ យើងអាចបញ្ជាក់បានថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយ គឺអារម្មណ៍របស់អតិថិជន ព្រោះហាងរបស់អ្នកមានចំណូលច្រើន ឬតិច វាអាស្រ័យទៅលើអ្វីដែលអ្នកផ្តល់ឱ្យអតិថិជន បើអ្នកផ្តល់សេវាមិនល្អ នោះអ្នកក៏មិនអាចយកលុយពីពួកគាត់បានដែរ។
ទន្ទឹមនឹងនេះដែរ ដើម្បីអាចឱ្យអតិថិជនចំណាយលុយជាមួយយើងបានលុះត្រាតែយើង មានអន្ទាក់ ដើម្បីធ្នាក់យកបេះដូងពួកគាត់ ខាងក្រោមនេះគឺជាគន្លឹះ៣សមញ្ញៗ ធ្វើឱ្យភ្ញៀវចូលហើយសប្បាយចិត្ត ចូលហើយចង់ចូលទៀត ដោយធ្នាក់ទាំងនោះរួមមាន៖
អ្នកទាំងអស់គ្នាសាកស្រមៃលមើលថា ប្រសិនបើហាងរបស់អ្នកមិនមានកន្លែងចតត្រឹមត្រូវ មានន័យថា ហាងនៅនេះ តែបើកន្លែងចតវិញ ដើររាប់រយម៉ែត្រពីគ្នា សួរថានរណាទៅមានអារម្មណ៍ចូលទៅ ហើយមួយវិញទៀត ហាងគ្មានសន្តិសុខមើលសុវត្ថភាពយានជំនះឱ្យ តើភ្ញៀវឯណាចូលប្រើសេវាកម្មរបស់អ្នកដោយស្ងាប់ចិត្តនោះ ព្រោះគេព្រួយខ្លាចមានបញ្ហាណាមួយជាមួយរបស់របររបស់ពួកគេ។
ដូច្នេះហើយដើម្បីជាដំណោះស្រាយដ៏ល្អ អ្នកត្រូវតែធ្វើឱ្យប្រាកដចិត្តថា ភ្ញៀវដែលចូលដល់ហាងរបស់អ្នកហើយ ត្រូវតែមានអារម្មណ៍ថាសុវត្ថភាព មិនខ្លាចបាត់នេះ បាត់នោះ ដោយពុំមានអារម្មណ៍រំខាន។
២. សេវាកម្មពេលកម្មុង់
មានកន្លែងចតល្អហើយ តែពេលភ្ញៀវចូលកម្មង់អ្នកក៏ត្រូវតែធ្វើឱ្យបានល្អដូចគ្នា អ្នកអាចសួរគាត់ថា តើពួកគាត់ចង់ញ៉ាំអ្វី? បើគាត់មិនដឹងថាញ៉ាំអ្វីទេ យើងអាចបង្ហាញគាត់ អ្នកមានម្ហូបល្បីប្រចាំហាងនេះ ហើយមិនតែប៉ុណ្ណោះ យើងមានមុខម្ហូបជាង១០០មុខផ្សេងទៀត ឧទាហរណ៍។
ហើយនៅពេលដែលអតិថិជនកម្មង់ហើយអ្នក ត្រូវរាក់ទាក់ជាមួយគាត់ថា បង! សូមបងចាំរយៈពេល១៥នាទី ហើយបងអាចអញ្ជើញពិសារទឹកលេងៗចាំសិនក៏បាន នៅពេលអ្នកធ្វើបែបនេះ ពួកគាត់នឹងញញឹម ទាំងមិនមានការខ្នក់ចិត្តឡើយ។
ខណៈដែលខាងមួយចំនួន ពេលភ្ញៀវសួរទៅ មិនដឹងអីសោះ ហើយមុខមិនឱ្យ ក្រោយមិនមើល និយាយកំបុតៗ ធ្វើដូចអ្នកទិញពួកគាត់ទៅសំុ ឱ្យតែបែបៗនេះ មិនយូរទេ អ្នកនឹងសល់តែសំបកហាងហើយ ព្រោះគ្មាននរណាទៅចាយទៅជាមួយអ្នកលក់សម្តីអាក្រក់បែបនេះទេ ជ្រុលជាអស់លុយដូចគ្នា ស៊ូអស់ជាមួយអ្នកដែលធ្វើឱ្យអារម្មណ៍ល្អវិញប្រសើរជាង។
៣.ត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពិសេសជាងគេ
ហេតុផលទាំងនេះហើយ អ្នកត្រូវតែចេះប្រើស្នាមញញឹម ដើម្បីលួងលោម យកចិត្តទុកដាក់ បម្រើ និងផ្គាប់ចិត្តពួកគាត់តាមដែលអ្នកអាចធ្វើបាន ដោយបង្ហាញការយោគយល់ ស្នាមញញឹម និងមិត្តភាព ដាក់ពួកគាត់គ្រប់ពេលពួកគាត់ចេញចូលទៅក្នុងហាងរបស់អ្នក។
៤. ផ្តល់ដំណោះស្រាយដ៏ល្អ
ដើម្បីលក់ដាច់ មិនគួរអួតពីផលិតផលដែលអ្នកលក់នោះទេ”។ ក្នុងនាមជាអ្នកលក់ អ្នកត្រូវបង្កើតភាពជឿជាក់លើខ្លួនឯងដោយការខិតខំស្វែងរកដំណោះស្រាយសម្រាប់អតិថិជនរបស់អ្នក នោះមានន័យថាការផ្លាស់ប្តូរពីអួតអំពីផលិតផលទៅជាដំណោះស្រាយបញ្ហាជូនអតិថិជនវិញ ហើយនៅពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន នោះគាត់និងសប្បាយចិត្ត ហើយជួនផ្សាព្វផ្សាយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគាត់បន្តទៀត។
ស្នាមញញឹមប្រៀបបានដូចជាវត្ថុទិព្វម្យ៉ាងអាប្តូមនុស្សម្នាក់ពីមុខស្រពោន ប្តូទៅស្រស់បោះ ហើយក៏ជាថ្នាំទិព្វយ៉ាងដែលអ្នកលក់អាចព្យាបាលនៅអារម្មណ៍តានតឹងរបស់ភ្ញៀវបានយ៉ាងឆាប់រហ័ស។តួយ៉ាងក្នុងនោះយើងក៏សង្កេតឃើញថា អារម្មណ៍គឺជាញាណមួយដែលមនុស្សតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ មើលថែនិងថ្នាក់ថ្នមជាងគេបំផុត ព្រោះវាជាញាណឆាប់ប្រតិកម្ម ឆាប់អន់ចិត្ត និងឆាប់សប្បាយចិត្តជាងគេ។