អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ ហាងទំនើបសាមសុង អេឡិកត្រូនិកថ្មីជាមួយការដាក់តាំងបង្ហាញផលិតផលគ្រប់ប្រភេទជាមួយបច្ចេកវិទ្យា AI!
Daneth MechAUGUST 8 2024

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចេញផលិតផលអេឡិកត្រូនិករបស់ខ្លួនជាច្រើន ក្នុងនោះសុទ្ធសឹងតែជាផលិតផលដែលបំពាក់ដោយកំពូលមុខងារ AI ដ៏ទំនើបឆ្លាតវៃ។

ហើយស្របពេលសន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងខ្លាំង ក្រុមហ៊ុន សាមសុង ក៏សម្រេចចិត្តបើកទីតាំង Showroom ជាថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី 08 សីហា ឆ្នាំ 2024 ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ជាប់នឹងគល់ស្ពានអាកាសបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ព្រមទាំងអ្នកជំនាញ Review ផលិតផលអេឡិកត្រូនិកជាច្រើនរូបទៀតផង។

Photo 2024 08 08 15 53 41

Photo 2024 08 08 15 53 42

មិនតែប៉ុណ្ណោះ អតិថិជនយ៉ាងច្រើនកុះករបានចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្តផ្ទាល់នូវបច្ចេកវិទ្យា AI ជំនាន់ថ្មីចុងក្រោយដែលបំពាក់លើផលិតផលអេឡិកត្រូនិករបស់ សាមសុង។

ទីតាំង Showroom ថ្មីនេះ មានការដាក់តាំងគ្រប់ផលិតផលអេឡិកត្រូនិកទាំងអស់របស់ សាមសុង ដែលមានដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ស៊េរីថ្មី ម៉ាស៊ីនត្រជាក់ ម៉ូនីទ័រ ជាពិសេស ក៏មានជាប្រភេទគ្រឿងបរិក្ខារទំនើបៗជាច្រើន សម្រាប់បំពាក់ក្នុងអគារពាណិជ្ជកម្ម ដូចជា ម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ (Aircon System Solution), ទូរទស្សន៍សម្រាប់បំពាក់ក្នុងសណ្ឋាគារ (Hotel TV Solution), ស្លាកសញ្ញាឌីជីថល (Digital Signage Solution) ។ល។

គួរបញ្ជាក់ផងដែរថា ទីតាំង ហាងទំនើបសាមសុង (Samsung Multi Store) ក៏មានវត្តមាននៅលើទឹកដី ខេត្តសៀមរាប ផងដែរ ដូច្នេះអតិថិជនក៏អាចទៅធ្វើការតេស្តសាកល្បងផលិតផលគ្រប់ប្រភេទរបស់ សាមសុង បានផងដែរ។

Photo 2024 08 08 15 53 46

Photo 2024 08 08 15 53 44

បើយោងតាមលោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “ការគាំទ្ររបស់អតិថិជនជាទីស្រលាញ់ទាំងអស់បានធ្វើឱ្យក្រុមហ៊ុនសាមសុង រីកចម្រើនខ្លាំងឈានមកដល់ចំណុចនេះ ហើយតំណាងឱ្យក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស ដល់ដៃគូសហការ តំណាងចែកចាយតូចធំ នៅទូទាំងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រឥតងាករេ។ ហើយគោលបំណងនៃការបើកសម្ពោធទីតាំង Showroom ថ្មី នេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផលរបស់ សាមសុង ក៏ដូចជាមកទស្សនា និងធ្វើការតេស្តផ្ទាល់បានគ្រប់ផលិតផលអេឡិកត្រូនិកសាមសុង AI ដ៏ឆ្លាតវៃផងដែរ។”

Photo 2024 08 08 15 53 40 (2)

ក្រុមហ៊ុន សាមសុង ធ្វើឱ្យការរស់នៅរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង និងរីករាយជាមួយផលិតផលរបស់ សាមសុង ដែលបំពាក់មកជាមួយនូវកំពូលបច្ចេកវិទ្យា AI ដ៏ទំនើប ទាន់សម័យបំផុត។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុងដែលមានទីតាំងដូចខាងក្រោម:

- អគារលេខ 839C មហាវិថីព្រះមុនីវង្ស (ផ្លូវ93) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
- ផ្ទះលេខ503 ផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 

ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Photo 2024 08 08 15 53 39

Photo 2024 08 08 15 53 45

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia