ទីបំផុតហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ "Otteri wash & dry" សម្ពោធសាខាដំបូងបង្អស់នៅកម្ពុជាហើយ

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន PTT(Cambodia) Co.,Ltd. (PTTCL) បានរួមសហការជាមួយក្រុមហ៊ុន K-Nex Corporation (KNX) ក្នុងការពង្រីកទីផ្សារអាជីវកម្មរបស់ Otteri wash & dry ដែលជាហាងបោកគក់និងសម្ងួតសម្លៀកបំពាក់បែបទំនើបនិងរហ័សទាន់ចិត្តសាខាដំបូងបង្អស់ដែលស្ថិតនៅក្នុងស្ថានីយ៍ភីធីធីសាខាច្បារអំពៅ ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។

៦

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ Otteri wash & dry ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ លោក Racha U-Thaichan អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន PTT Oil and Retail Business Public Limited, រួមជាមួយលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនភីធីធីខេមបូឌា និងលោក Kawin Nithatsanajarukul នាយកប្រតិបត្តិកាក្រុមហ៊ុន K-Nex Corporation (KNX) ដោយលោកបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Single Unit Franchise សម្រាប់អាជីវកម្ម Otteri wash & dry នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់លោកឯកឧត្តម Cherdkiat Atthakorn ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលលោកចូលរួម​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខានិង​បើក​ដំណើរការ​សេវាកម្មរបស់ហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ “Otteri wash & dry” សាខាដំបូង​គេ​បង្អស់​ដែលស្ថិតនៅក្នុងស្ថានីយ៍ ភីធីធីច្បារអំពៅ។

៥

ហាង"Otteri wash & dry" គឺជាហាងបោកគក់និងសម្ងួតសម្លៀកបំពាក់លំដាប់លេខមួយនៅក្នុងប្រទេសថៃ ដែលមានសាខាច្រើនជាង ៩៥០សាខាទូទាំងប្រទេស។ ក្នុងឱកាសនេះផងដែរក្រុមហ៊ុន PTTCL និង KNX បានកត់សម្គាល់ពីសក្ដានុពលនៃទីផ្សារបោកគក់សម្លៀកបំពាក់នៅប្រទេសកម្ពុជា ដូច្នេះហើយ PTTCL បាននាំយក ហាង “Otteri wash & dry” មកផ្តល់ជូននូវសេវាកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ដោយខ្លួនឯងជាមួយនឹងស្តង់ដារល្អរួមជាមួយផាសុខភាពដល់ប្រជាជនកម្ពុជា។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការរវាង PTTCL និង KNX នឹងជួយបង្កើនភាព សម្បូរបែបនៃអាជីវកម្មក្នុងស្ថានីយ៍ភីធីធីក្នុងប្រតិបត្តិការ ដើម្បីបំពេញតម្រូវការររបស់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ឱកាសក្នុងការកំណើនអាជីវកម្មរួមគ្នារវាង PTTCL និង KNX ។

៤

 ១. ព័ត៌មានលម្អិតអំពីហាង

ហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ Otteri wash & dry ដែលស្ថិតក្នុងស្ថានីយ៍ភីធីធីច្បារអំពៅជាសាខាទី១ និងផ្តល់សេវាកម្ម២៤ម៉ោងព្រមជាមួយនឹងម៉ាស៊ីនបោកគក់ប្រភេទឧស្សាហកម្មចំនួន៦គ្រឿងនិងម៉ាស៊ីនសម្ងួតចំនួន៦គ្រឿងដោយប្រើកាក់សម្រាប់បង់ថ្លៃសេវានិងមានជាមួយនឹងសេវាកម្ម Wi-Fi ដោយឥតគិតថ្លៃសម្រាប់អតិថិជនផងដែរ។

៣

. ផែនការពង្រីកសាខាហាង

PTTCLគ្រោងនឹងដាក់ឱ្យដំណើរការហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ "Otteri wash & dry" ចំនួន៣ទីតាំងនៅក្នុងស្ថានីយ ភីធីធី ក្នុងឆ្នាំ 2023។

.ឈ្មោះនិងមុខតំណែងរបស់នាយកប្រតិបត្តិការរួមជាមួយភ្ញៀវសំខាន់ៗដែលចូលរួមជាអធិបតីភាពមានដូចជា៖

  • លោក Racha U-Thaichan អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន PTT Oil and Retail Business Public Limited
  •  លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រង PTTCL
  •  លោក Kawin Nithatsanajarukul នាយកប្រតិបត្តិក្រុមហ៊ុន K-Nex Corporation (KNX)
  •  លោក Sira Srisuksai នាយកគ្រប់គ្រងអាជីវកម្ម Lifestyle ក្រុមហ៊ុន PTT Oil and Retail Business Public Limited
  • លោកឯកឧត្តម Cherdkiat Atthakorn ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

៧៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia