អបអរ! ក្រុមហ៊ុន Karcher ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យាសំអាត សម្ពោធទីស្នាក់ការថ្មីនៅខេត្តសៀមរាប

Karcher គឺជាក្រុមហ៊ុននាំមុខលំដាប់ពិភពលោកមួយដែលមានលក់ផលិតផលសំអាត បច្ចុប្បន្ននេះក្រុមហ៊ុនមានបុគ្គលិកសរុបច្រើនជាង១៥៣៣០ នាក់នៅក្នុង ៨០ ប្រទេស និងមាន ១៥០ទីតាំង ទូទាំងពិភពលោក។ Karcher មានមជ្ឈមណ្ឌលបំរើសេវាកម្មជួសជុល ច្រើនជាង៥ម៉ឺនកន្លែង នៅទូទាំងពិភពលោក។ នៅឆ្នាំ ២០២២ បរិមាណលក់របស់ក្រុមហ៊ុនបានកើនដល់ជាង ៣.១៦ ពាន់លានអឺរ៉ូ ដែលជាតួលេខមួយខ្ពស់មិនធ្លាប់មានពីមុន។

5

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Karcher ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យាសំអាត ទើបតែបានរៀបចំកម្មវិធីដ៏ធំមួយគឺការសម្ពោធនូវទីស្នាក់ការថ្មី និងមជ្ឈមណ្ឌលសេវាកម្មជួសជុលរបស់ខ្លួនប្រចាំខេត្តសៀមរាប។ នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក Klaus Puehmeyer ដែលជានាយកគ្រប់គ្រងរបស់ Karcher ប្រចាំតំបន់អាស៊ាន តៃវ៉ាន់ និងកូរ៉េខាងត្បូង ព្រមទាំងលោក មាជ សម្បត្តិ នាយកគ្រប់គ្រង Karcher ប្រចាំប្រទេសកម្ពុជាផងដែរ។

3

លោក មាជ សម្បត្តិ ដែលជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Karcher Cambodia បានមានប្រសាសន៍ថា ទីតាំងថ្មីនៅខេត្តសៀមរាបនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការស្វែងរកជាវនូវផលិតផលសំអាតរបស់ក្រុមហ៊ុនអាល្លីម៉ង់ដែលមានគុណភាពខ្ពស់ ក៏ដូចជាសេវាកម្មជួសជុលផងដែរ ហើយអគារការិយាល័យថ្មីនេះក៏ផ្តល់នូវផាសុខភាពដល់បុគ្គលិកដែលបានបម្រើការនៅទីនេះផងដែរ។

6

ជាមួយគ្នានោះដែរ លោក Klaus Puehmeyer ដែលជានាយកប្រចាំតំបន់ អាស៊ាន តៃវ៉ាន់ និងកូរ៉េខាងត្បូងក៏បានមានប្រសាសន៍បន្ថែមថា ទោះបីជាពីរបីឆ្នាំចុងក្រោយនេះយើងមានភាពលំបាកដោយសារតែជំងឺកូវីដ១៩ក៏យើងនៅតែមិនបានបញ្ឈប់នូវការវិនិយោគរបស់យើងក្នុងប្រទេសកម្ពុជាឡើយ។ មូលហេតុព្រោះលោកមានជំនឿថា អតិថិជនរបស់យើងនឹងរីករាយចំពោះផលិតផលសំអាតរបស់យើងដែលពិតជាផ្តល់នូវប្រយោជន៍ចំពោះការរស់នៅប្រចាំថ្ងៃក៏ដូចជាអាជីវកម្មរបស់ខ្លួន។

2

សូមបញ្ជាក់ថា បុគ្គលិកដែលបានបម្រើការនៅមជ្ឈមណ្ឌលសេវាកម្មជួលជុល Karcher រួមទាំងបុគ្គលិកផ្នែកលក់ និងផ្នែកសេវាកម្មជួសជុលសុទ្ធសឹងតែជាបុគ្គលិកជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Karcher នឹងធ្វើការដាក់តាំងលក់នៅផលិតផលជាង ៥០០មុខនៅក្នុងមជ្ឈមណ្ឌលលក់នេះ ក្រៅពីនោះទីតាំងថ្មីនេះក៏មានមជ្ឈមណ្ឌលសេវាកម្មជួសជុល មជ្ឈមណ្ឌលលក់ ទីតាំងបណ្តុះបណ្តាលក៏ដូចជាទីតាំងសាកល្បងផលិតផលរបស់អតិថិជនផងដែរ៕ ប្រសិនជាប្រិយមិត្តទាំងអស់គ្នាចម្ងល់អាចសួរព័ត៌មានបន្ថែម

Email: Sambath.meach@karcher.com

Karcher Centre Phnom Penh    www.karcher.com/kh
Press contact:  Sambath Meach - Country Manager, Karcher Cambodia
Email: Sambath.meach@karcher.com

Telephone:  +85515336333

742

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia