២០២៥ ចង់រកចំណូលឲ្យបានច្រើនជាងមុន នេះជំនាញចំណូលខ្ពស់ដែលអ្នកមិនគួរមើលរំលង
Toeuy HongNOVEMBER 26 2024704 views

 អ្នកណាក៏ចង់បានចំណូលច្រើនដែរប៉ុន្ដែមុននឹងអ្នកទទួលបានចំណូលច្រើនអ្នកត្រូវបង្កើនចំណេះនិងជំនាញរបស់ខ្លួនឯងជាមុនសិន។ ទាក់ទងនឹងចំណេះជំនាញនេះដែរ ខាងក្រោមនេះគឺជាជំនាញដែលអាចជួយឲ្យអ្នករកចំណូលបានច្រើនជាពិសេសឆ្នាំ២០២៥បើចង់ឲ្យចំណូលកើនជំនាញខាងក្រោមនេះអ្នកមិនគួរមើលរំលងឡើយ។

 

. ជំនាញបច្ចេកវិទ្យានិងព័ត៌មានវិទ្យា( Tech & IT)

ជំនាញ Tech & IT នេះគឺមានតម្រូវការខ្ពស់ខាងផ្នែកមួយចំនួនដូចជា Software developer អ្នកជំនាញផ្នែកសន្តិសុខតាមអនាឡញ( Cybersecurity) អ្នកវិនិយោគទិន្នន័យជាដើម។

 

. ទីផ្សារនិងការលក់( Sale & Marketing)

ជំនាញផ្នែកទីផ្សារឌីជីថលនិងលក់គឺមានក្រុមហ៊ុនជាច្រើនកំពុងត្រូវការ ជាពិសេសក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនផលិតផលប្រើប្រាស់ផ្ទាល់ខ្លួននិងក្រុមហ៊ុនក្នុងវិស័យទេសចរណ៍សុទ្ធតែត្រូវការអ្នកមានជំនាញនេះ។

 

. ហិរញ្ញវត្ថុនិងគណនេយ្យ

  ពេលក្រុមហ៊ុននិងអាជីវកម្មជាច្រើនកំពុងរីកដុះដាលស្របពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍន មានក្រុមហ៊ុនជាច្រើនត្រូវការគណនេយ្យករនិងសវនករនិងអ្នកវិភាគហិរញ្ញវត្ថុ។  ជាពិសេសបើអ្នកមានជំនាញផ្នែកហិរញ្ញវត្ថុនិងគណនេយ្យច្បាស់លាស់នោះអ្នកនឹងរកចំណូលបានច្រើន។

 

. ជំនាញ Graphic Design

 ជំនាញ Graphic Design នេះក្រុមហ៊ុនណាក៏ត្រូវការដែរព្រោះនៅក្នុងយុគសម័យឌីជីថលក្រុមហ៊ុននីមួយៗសុទ្ធតែត្រូវការការផ្សព្វផ្សាយតាមអនឡាញដូច្នេះហើយក្រុមហ៊ុនសុទ្ធតែត្រូវការអ្នកជំនាញ Graphic Design ដើម្បីរចនារូបភាពផ្សេងៗក្នុងគោលបំណូលផ្សព្វផ្សាយផលិតផលនិងសេវាកម្ម។

 

. ការផលិតមាតិការ ( Content Creating)

 អ្នកដែលមានជំនាញផលិតមាតិការឲ្យមានភាពទាក់ទងនៅលើបណ្ដាញសង្គមសុទ្ធតែមានឱកាសអាចរកចំណូលបានច្រើនព្រោះក្រុមហ៊ុនជាច្រើនត្រូវការអ្នកចេះផលិតមាតិការដូចជាវីដេអូនិងមាតិការផ្សេងៗដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ។

 

. Video Editing

ជំនាញ Video Editing នេះមិនខុសពីជំនាញផលិតមាតិការនិងជំនាញ Graphic Design នោះទេពោលគឺជាជំនាញដែលកំពុងមានតម្រូវការខ្លាំងក្នុងសម័យឌីជីថលនេះ. ហើយបើអ្នកចេះជំនាញនេះច្បាស់អ្នកអាចធ្វើការពេញម៉ោងនិងអាចឆ្លៀតធ្វើការក្រៅម៉ោងបានទៀតផង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia