ក្រសួងអប់រំនឹងធ្វើការប្រឡងជ្រើសរើសនិស្សិត ចំនួន ៦៥នាក់ ជាបេក្ខភាពទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ខណៈការចំណាយ ស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។
ក្នុងនោះថ្នាក់អាហារូបករណ៍របស់រដ្ឋាភិបាលចិនខាងលើនេះ នឹងជ្រើសរើសសម្រាប់ថ្នាក់បរិញ្ញបត្រនិងថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ លើមុខជំនាញដូចជា៖ ១. វិទ្យាសាស្ត្រ ២. វិស្វកម្ម ៣. សេដ្ឋកិច្ច ៤. ការគ្រប់គ្រងពាណិជ្ជកម្ម ៥. វេជ្ជសាស្ត្រ ៦. ព័ត៌មានវិទ្យា។
ចំពោះកាលបរិច្ឆេទនៃការប្រឡងនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខណៈក្រសួងនឹងចាប់ទទួលពាក្យសុំប្រឡង ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦ម៉០០នាទី នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា៕