រាជធានីភ្នំពេញ, កាលពីថ្ងៃទី 08 ខែកុម្ភះ ឆ្នាំ 2025 – CLEAN24 ដែលជាក្រុមហ៊ុនហ្វ្រេនឆាយបោកគក់និងសម្ងួតបែបដាក់កាក់នៅប្រទេសកម្ពុជា បានប្រកាសភាពជោគជ័យដ៏អស្ចារ្យ ដោយការបើកសាខាថ្មីសាខាទី 07 នៅកណ្តាលក្រុងភ្នំពេញតែម្តងដែលជាសាខា Flagship store នៅឯផ្សារជីបម៉ុងស៊ុបភើម៉ាឃីតសាខាសំណង់12 ដែលហាងនេះត្រូវបានចាត់ទុកថាជាគំរូនៃ អាជីវកម្មហាងបោកគក់និងសម្ងួតសម័យថ្មី។
នៅក្រោមទស្សនៈវិស័យ “ Premium Self-Service Laundry” ឃ្លីន24 flagship store នេះនឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍នៃការបោកគក់ដ៏ល្អកម្រិតស្តង់ដារ ជាមួយម៉ាស៊ីនបោកគក់និងសម្ងួត កម្រិតឧស្សាហកម្ម Speed Queen ដែលជាម៉ាកឈានមុខគេមកពីសហរដ្ឋអាមេរិច ព្រោះម៉ាស៊ីន Speed Queen បោកគក់និងសម្ងួតបានលឿន ព្រមទាំងស្អាត ត្រូវជាមួយបរិបទជីវិតរបស់មនុស្សជំនាន់ថ្មី ។
ការសម្ពោធបើកសាខាថ្មីនេះបញ្ជាក់បានថា CLEAN24 បានជោគជ័យមួយជំហានទៀតហើយក្នុងការលើកកំពស់កម្រិតស្តង់ដារនៃហាងបោកគក់និងសម្ងួតនៅក្នុងប្រទេសកម្ពុជា។ លោក ប៉េង វណ្ណារិទ្ធ ជានាយកគ្រប់គ្រងក្រុមហ៊ុន CLEAN24 CO., LTD បានមានប្រសាសន៍ថា“ ដោយសារការកើនឡើងនៃអតិថិជនដែលបានគាំទ្រហាងឃ្លីន24 ធ្វើអោយហាង CLEAN 24 បន្តពង្រីកសាខាបាន7សាខាក្នុងរយៈពេលត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ នេះបង្ហាញពីសក្តានុពលនៃអាជីវកម្មបោកគក់និងសម្ងួតនៅក្នុងប្រទេសកម្ពុជា” ហើយលោកបានបន្តទៀតថា “ CLEAN24 នឹងបន្តពង្រីកសាខាចំនួន 20 សាខាទៀតលើទីតាំងយុទ្ធស្រាស្តនៅក្នុងឆ្នាំ 2025 នេះ ដើម្បផ្តល់សេវាកម្មដ៏ល្អនេះជូនប្រជាជនអោយបានគ្រប់ៗគ្នា”
នៅក្នុងឱកាសនេះផងដែរ ក៏មានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ពីក្រុមហ៊ុន Alliance Laundry System និង Poch Laundry Systems ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន CLEAN24 Co.,LTD បានឡើងចែករំលែកពីទស្សនៈវិស័យ និងឱកាសបណ្តាក់ទុនក្នុងអាជីវកម្មបោកគក់និងសម្ងួតនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីចំណុចខ្លាំងរបស់អាជីវកម្មបោកគក់និងសម្ងួត CLEAN24 ជាគំរូអាជីវកម្មដែលត្រូវបានគេពិសោធន៍រួចមកហើយថាពិតជាជោគជ័យ មានការ Support ដ៏ទូលំទូលាយ និងមានដៃគូរអាជីវកម្មជាក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់លំដាប់អន្តរជាតិ។
ពិសេសសម្រាប់លោកអ្នកចង់បើកហាងបោកគក់និងសម្ងួត CLEAN 24 មានជាកញ្ចប់ជូន
- ហ្វ្រីថ្លៃ Royalty fee និងផែនការទីផ្សារនៅក្នុងឆ្នាំដំបូង
-ផ្តល់ជាសេវាកម្ម One-Stop-Service មិនថាការតំឡើងម៉ាស៊ីន ប្រព័ន្ធទឹកភ្លើង ក្រុមហ៊ុនក៏មានរៀបចំជូន
-ធានាលើម៉ាស៊ីនគុណភាពខ្ពស់រហូតដល់បីឆ្នាំ
- មានសេវាកម្ម After-Sale Service លឿនរហ័ស និងប្រកបដោយការយកចិត្តទុកដាក់
ប្រសិនបើលោកអ្នកដែលមានចំណាប់អារម្មណ៍លើគំរូអាជីវកម្មហាងឃ្លីន24 flagship store នេះ ឬមានបំណង់ចង់បើកហ្វ្រេននឆាយ អាចទំនាក់ទំនងមកកាន់លេខ 096-26-33-555
ឬហ្វេសប៊ុក : Clean24 Laundry ហាងបោកគក់និងសម្ងួតឃ្លីន24