ដំណឹង! ឆ្នាំ២០២៥ រដ្ឋាភិបាលនឹងដំឡើងប្រាក់ឧបត្ថម្ភ បន្ថែមប្រចាំខែ ដល់មន្ត្រីថ្នាក់ក្រោមជាតិ
Ping Chou EngNOVEMBER 24 2024442 views

ទិន្នន័យពីក្រសួងព័ត៌មានបានឱ្យដឹងថា តាមរយៈគម្រោងថវិកាថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ដែលបានស្នើឡើងហើយត្រូវបានរដ្ឋសភាអនុម័តយល់ព្រមថ្មីៗនេះ បានកំណត់ថានឹងដំឡើងប្រាក់ឧបត្ថម្ភបន្ដែម ប្រចាំខែជូនមន្ត្រីថ្នាក់ក្រោមជាតិ។

 

ក្នុងនោះសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ដែលត្រូវបានដំឡើងប្រាក់ឧបត្ថម្ភ បន្ថែមប្រចាំខែរួមមាន ដូចខាងក្រោមនេះ៖

 

១. សម្រាប់ប្រធាននិងសមាជិកក្រុមប្រឹក្សារាជធានី -ខេត្ត ដោយបន្ថែមចំនួន ៣៥ ០០០ រៀល។

 

២. សម្រាប់ប្រធាននិងសមាជិកក្រុមប្រឹក្សាក្រុង -ស្រុក ខណ្ឌ ដោយបន្ថែមចំនួន ៣០ ០០០ រៀល។

 

៣. សម្រាប់ប្រធានជំទប់ទី ១ ចៅសង្កាត់រងទី ១ ជំទប់ទី ២ ចៅសង្កាត់រងទី២ និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបន្ថែមចំនួន ២៥ ០០០ រៀល។

 

៤. សម្រាប់មេភូមិ ដោយបន្ថែមចំនួន ២០ ០០០ រៀល, អនុប្រធានភូមិ និងសមាជិកភូមិ ដោយបន្ថែមចំនួន ១៥ ០០០ រៀល។

 

សូមជម្រាបផងដែរថាក្រោយការអនុម័តនេះមន្រ្តីថ្នាក់ក្រោមជាតិ ដែលមានប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែកើនឡើង ចាប់ពីដើមឆ្នាំ២០២៥ខាងមុខនេះតទៅ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia