សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នាពេលថ្មីៗនេះបានប្រកាសជូនដំណឹងដល់អាណាព្យាបាល ជាពិសេសដល់ប្អូនៗ ដែលទើបនឹងបញ្ចប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីកម្មវិធីអាហារូបករណ៍ផ្អែកលើនិទ្ទេសបាក់ឌុប ដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នឹងផ្ដល់អាហារូបករណ៍ជាង ២០០ កន្លែង ចាប់ពី២៥% រហូតដល់ ១០០% ដល់សិស្សានុសិស្សដែលបានចូលរួមប្រឡងបញ្ចប់ថ្នាក់ទី១២ ដោយជោគជ័យហើយទទួលបានលទ្ធផលពីនិទ្ទេស A ដល់ D។ កម្មវិធីអាហារូបករណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។
កម្មវិធីអាហារូបករណ៍ផ្អែកលើនិទ្ទេសរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត ដល់ប្អូនៗទើបបានបញ្ចប់ការប្រលងរួច ដែលប្អូនៗបានខិតខំរៀនសូត្រ និងបានបញ្ចប់ការប្រលង ជាមួយនឹងលទ្ធផល ដែលសាកសម។ កម្មវិធីអាហារូបករណ៍នេះ នឹងអនុញ្ញាតឱ្យប្អូនៗសិស្សានុសិស្សទទួលបាននូវចំណេះដឹង តាមរយៈស្ដង់ដារអប់រំអន្តរជាតិ និងឱកាសទទួលបានការងារល្អប្រសើរបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។
កម្មវិធីអាហារូបករណ៍ផ្អែកលើនិទ្ទេសរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នឹងផ្តល់ជាជំនួយហិរញ្ញវត្ថុមួយផ្នែក ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B, C ឬ D ជាមួយនឹងភាគរយអាហារូបករណ៍ថ្លៃសិក្សាផ្សេងៗគ្នាចាប់ពី២៥% រហូតដល់ ១០០%។
ដើម្បីចូលរួមក្នុងការស្នើសុំអាហារូបករណ៍ផ្អែកលើនិទ្ទេសនេះ ប្អូនៗត្រូវចូលរួមតាមដំណើរការនៃការផ្ដល់អាហារូបករណ៍ ដូចខាងក្រោម៖
- សិស្សានុសិស្សនិទ្ទេស A នឹងមានឱកាសទទួលបានអាហារូបករណ៍ថ្លៃសិក្សារហូតដល់ ១០០% ហើយត្រូវបានផ្ដល់ អាទិភាព ដោយអាចមកចុះឈ្មោះដើម្បីទទួលយក អាហារូបករណ៍នៅថ្ងៃអង្គារ៌ ទី៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០ព្រឹក។
- សិស្សានុសិស្សនិទ្ទេស B នឹងមានឱកាសទទួលបានអាហារូបករណ៍រហូតដល់ ៧៥%។ ប្អូនៗអាចមកចុះឈ្មោះនៅថ្ងៃអង្គារ៌ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ដដែលចាប់ពីម៉ោង១៣:០០រសៀល ។
- សិស្សានុសិស្សនិទ្ទេស C ក៏អាចមានឱកាសទទួលបានអាហារូបករណ៍រហូតដល់ ៥០% ដោយប្អូនៗអាចមកចុះឈ្មោះនៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅម៉ោង៩:០០ព្រឹក ។
- ចំនែកសិស្សានុសិស្សនិទ្ទេស D មានឱកាសទទួលបានអាហារូបករណ៍ថ្លៃសិក្សា២៥%។ ហើយប្អូនៗអាចមកចុះឈ្មោះនៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅម៉ោង១៣:០០រសៀល។
គួរបញ្ជាក់ផងដែរថា ប្អូនៗដែលអញ្ជើញមកចូលរួមកម្មវិធីទទួលយកអាហារូបករណ៍តាមនិទ្ទេសត្រូវតែជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី៦និង៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយប្អូនៗត្រូវភ្ជាប់មកជាមួយនូវកាតសិស្ស ឬអត្តសញ្ញាណប័ណ្ណ ភស្តុតាងបញ្ជាក់ពីនិទ្ទេស និងថ្លៃចុះឈ្មោះសិក្សា(registration fee)ចំនួន$510។ ដោយសារចំនួនអាហារូបករណ៍តាមជំនាញនីមួយៗមានកំណត់ សូមប្អូនៗអញ្ជើញមកចូលរួមតាមកាលបរិច្ឆេតដែលបានកំណត់ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនផ្ទាល់ ដោយធ្វើការសម្រេចចិត្តឱ្យបានរួចរាល់ពីជំនាញដែលនឹងត្រូវជ្រើសរើសសិក្សា។
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានកម្មវិធីសិក្សាលើជំនាញថ្នាក់បរិញ្ញាត្រសរុបចំនួន ១០ ជំនាញដែលរួមមាន មុខជំនាញស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មឧស្សាហកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ គ្រប់គ្រងប្រព័ន្ធព័ត៌មាន ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ភ័ស្តុភារនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាជំនាញទំនាក់ទំនងអន្តរជាតិផងដែរ។ បន្ថែមពីនេះ សាកលវិទ្យាល័យក៏ផ្តល់ការអប់រំលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលក្នុងនោះរួមមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន។
សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទាក់ទងមកកាន់លេខទូរសព្ទ៖ 015/017 996 111 ឬចូលរួមក្នុង Channel Telegram ផ្លូវការរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន តាមរយៈតំណនេះ៖ https://t.me/paragonu