គំនិតច្នៃប្រឌិត! មកស្គាល់គំនិតឆ្កឹះលុយពីវិស័យកសិកម្ម ៣ ខណៈនៅខ្មែរមិនទាន់មានអ្នកធ្វើនៅឡើយ
ធី ស្រីល័ក្ខMAY 7 202379 views

នៅក្នុងវិស័យកសិកម្មក្រៅពីការដាំដុះបន្លែ ផ្លែឈើ បង្កើតប្រាក់ចំណូល ធ្វើជារបរចិញ្ចឹមជីវិតរាល់ថ្ងៃហើយនោះ ក៏នៅមានរបរកែច្នៃច្រើនផ្សេងទៀតផងដែរ ដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ប្រជាកសិករ និងសហគ្រិនជំនាន់ថ្មីដែលគួរចាប់ផ្តើមធ្វើ ខណៈដែលបច្ចុប្បន្នរបរទាំងនោះកំពុងត្រូវបានប្រទេសជិតធំៗនៅលើពិភពលោកកំពុងធ្វើយ៉ាងសកម្មបំផុត ដែលរបរទាំងនោះរួមមាន ៖

១.ច្នៃផ្លែស្វាយចន្ទីផលិតស្រាលក់

របរច្នៃស្វាយចន្ធីទៅជាស្រានេះកំពុងត្រូវបានធ្វើឡើងនៅឯប្រទេសឥណ្ឌា ដោយរៀងរាល់រដូវប្រមូលផលស្វាយចន្ទី ប្រជាកសិករនៅប្រទេសឥណ្ឌាបានដើររើសស្វាយចន្ទី ហើយបេះយកគ្រាប់យកទៅលក់ឱ្យរោងចក្រ ចំណែកឯផ្លែស្វាយចន្ទីត្រូវបានកសិករទាំងនោះយកមកចម្រាញ់ចេញជាស្រាដប ដែលស្រដៀងនឹងស្រាសរបស់ខ្មែរដើម្បីលក់ឱ្យអ្នកក្នុងភូមិ។ដោយក្នុងមួយដបពួកគាត់អាចលក់បានចន្លោះពី ២០០ ទៅ ៣០០ រ៉ូពី ដែលស្មើនឹង ៣ដុល្លារ ហើយក្នុងមួយរដូចពួកគាត់អាចរកចំណូលបានខ្ទង់ ៧០០ដុល្លារ។

យ៉ាងណាមិញ តាមរយៈគំនិតនៃការកែច្នៃស្វាយចន្ទីទៅជាស្រានេះ ជាគំនិតថ្មីមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងអាចធ្វើការពិចារណាបាន ព្រោះដើម្បីក្លាយជាប្រភពចំណូលមួយផ្លូវទៀតក្រៅពីការលក់គ្រាប់ស្វាយចន្ទី ព្រោះបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានចំការស្វាយចន្ធីជាច្រើនហិកតា ហេតុនេះប្រសិនបើបងប្អូនដែលគាត់មានទុនហើយចង់ធ្វើអាចពិចារណាបាន។

C6ba0bb3 50c5 44cc Bc2d 5abfd337f87f

២.យកគ្រាប់ប័រផលិតជាស្លាបព្រា

ដោយឡែកចំពោះរបរកែច្នៃយកគ្រាប់ប័រហាក់មិនទាន់ជាមានអ្នកធ្វើនៅឡើយទេសម្រាប់ប្រទេសកម្ពុជាយើង ប៉ុន្តែបើប្រទេសធំៗនៅលើពិភពលោក ពិសេសប្រទេសម៉ិចស៊ិកបានយកគ្រាប់ផ្លែរប័រដែលសល់ពីការប្រើប្រាស់យកទៅផលិតចេញជាស្លាបព្រាជ័រដែលអាចរលាយទៅវិញក្នុងរយៈពេល ២០០ថ្ងៃ។ចំពោះគំនិតនៃការច្នៃប្រឌិតនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BIOFASE  ដែលគ្រប់គ្រងដោយលោក Scott Munguia។បើតាមការលើកឡើងរបស់ លោក Scott Munguia បានពន្យល់ថា គ្រាប់ប័រដែលលោកច្នៃយកទៅធ្វើ សម ស្លាបព្រា កាំបិទ នេះគឺមិនប៉ះពាល់ទៅដល់សុខភាពមនុស្សឡើយ មិនតែប៉ុណ្ណោះការច្នៃបែបនេះគឺជួយទៅដល់បរិស្ថានថែមទៀតផង។ហើយបច្ចុប្បន្នអាជីវកម្មមួយនេះកំពុងដំណើរការបានយ៉ាងល្អ និងបានចែកចាយផលិតផលប្រើប្រាស់នេះបានពេញប្រទេសម៉ិចស៊ិកកូថែមទៀតផង។

9bfa027b 3b39 4503 Bf9e 30694ec80a9e

៣.ច្នៃដើមចេកធ្វើចាន

ចំពោះរបរកសិកម្មទី៣ នេះដែរនៅប្រទេសកម្ពុជាយើងក៏មានអ្នកធ្វើអាជីវកម្មស្រដៀងនេះដែរ ដោយគាត់បានយកស្លឹកកំប្លោកទៅផលិតជាចាន ដោយឡែកសម្រាប់អាជីវកម្មដែលយកស្រទបចេកឬដើមចេកមកផលិតចានប្រហែលជាពុំទាន់មាននៅឡើយទេ ខណៈដែលបច្ចុប្បន្នរបរនេះកំពុងតែធ្វើនៅប្រទេសឥណ្ឌាហើយក៏កំពុងទទួលបានការគាំទ្រខ្លាំងផងដែរ។

ជាមួយគ្នានេះ បើតាមការលើកឡើងដោយផ្ទាល់របស់ លោក Josué Soto ម្ចាស់អាជីវកម្ម Bio Plant បានឱ្យដឹងថា “ចានដែល Bio Plant ផលិតអាចរលាយក្នុងរយៈពេល ៦០ថ្ងៃ។ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានដូចជាចានប្លាស្ទិកដែលរលាយក្នុងរយៈពេលដល់ទៅ ៥០០ទៅ ១០០០ឆ្នាំឯណោះ”។ចំពោះតម្លៃរបស់ចាននេះ ១០០ចានតម្លៃ ២៩ ទៅ ៣៥​ ដុល្លារ ហើយជាមធ្យមក្នុងមធ្យម Bio Plant អាចផលិតចានបាន ៥០,០០០ចាន។ហើយចានដែលផលិតបាននេះគឺផ្គត់ផ្គង់សម្រាប់តែក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ ដោយឡែកសម្រាប់ការពង្រីកវិសាលភាពការនាំចេញនឹងមានឡើងនៅពេលអនាគត៕

A15f3c02 Cab3 48c1 9f52 9c99a0a3d7a1

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia