សង្គមជឿនលឿន មនុស្សស៊ីវិល័យ ធ្វើការរកស៊ីទាំងយប់ថ្ងៃព្រោះមិនចង់ក្រ! ជាការពិតរង្វង់ពណ៌មាសរបស់មនុស្សគឺមាននៅអាយុចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ហើយវ័យនេះអ្នកជំនាញបានអាះអាងថាជាវ័យដែលត្រូវប្រើជីវិតដោយពាក្យថា ហេតុអ្វីនិងតាមរបៀបណា នៅក្នុងអាជីពការងារនិងរបៀបរស់នៅ។ ដូច្នេះហើយចូលដល់វ័យខ្ទង់២០ឆ្នាំ ប្រសិនបើអ្នកមិនបានដឹងនិងធ្វើរឿងទាំងនេះនោះទេ អ្នកនឹងស្តាយក្រោយ១ជីវិតប្រៀបដូចបោះចោលកំណប់មាសចោលយ៉ាងអឹចឹងដែរ។
១. កត់ត្រាគ្រប់យ៉ាង៖ សរសេរអំពីខ្លួនឯង បើអ្នកមិនច្បាស់លាស់ជាមួយខ្លួនឯងទេ កុំសង្ឃឹមថាអ្នកដទៃច្បាស់លាស់ជាមួយអ្នក សង្គមមិនថ្នមអ្នកទេ។ ដូច្នេះចូររៀបចំឌីហ្សាញអនាគតខ្លួនឯង តាមរយៈការកត់ត្រានូវរឿងប្រចាំថ្ងៃ សរសេរពីជីវិតអ្នក ជីវិតនឹងបង្រៀនខ្លួនឯងឱ្យមានផ្លូវដើរ ហើយនៅពេលដែលអ្នកងាកក្រោយមើលដានជើងរបស់អ្នកៗនឹងដឹងថាអ្នកដើរមកឆ្ងាយនិងបានសាងកំហុសផ្តល់មេរៀនល្អៗ និងស្នាដៃជាច្រើនដែលអ្នកស្ទើរតែភ្លេច។
២. ការងារបន្ទាន់នឹងសំខាន់មិនមែនជារឿងដូចគ្នាទេ ៖ ចាំណាភាពបន្ទាន់នឹងបង្រៀនអ្នកឱ្យចេះផ្តោតលើដំណោះស្រាយនារឿងដែល កើតឡើងក្នុងពេលឥឡូវនេះ។ ប៉ុន្តែរឿងសំខាន់គឺជារឿងអនាគតដែលអ្នកត្រូវផ្តោតលើ តាមរយៈវិធីសាស្រ្តក្នុងការរស់នៅរបស់អ្នកនាពេលបច្ចុប្បន្ននេះ។
៣. ស្តាប់តែមិនប្រាកដថាត្រូវទទួលគ្រប់រឿង៖ ទំនាក់ទំនងគឺជារឿងដ៏សំខាន់សម្រាប់សុខភាពផ្លូវចិត្តឬយើងអាចហៅម្យ៉ាងទៀតថាចិត្តសង្គម នៅពេលដែលអ្នកស្តាប់នរណាម្នាក់និយាយអ្នកត្រូវប្រាកដចិត្តថាគឺជាសម្តីមានគុណភាពដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន មិនមែនជាសម្តីនាំឱ្យត្រចៀករលៀកនោះឡើយ។
៤. កុំរងចាំដល់គ្រប់យ៉ាងឥតខ្ចោះទើបចាប់ផ្តើម៖ ភាពល្អឥតខ្ចោះគឺជាសត្រូវរបស់ការងារដែលល្អឥតខ្ចោះ ដូច្នេះវាជារឿងតូចតាចប៉ុណ្ណោះដែលអ្នកបានបង្កើតកំហុស មានតែកំហុសប៉ុណ្ណោះដែលបង្រៀនមនុស្សបានល្អបំផុត ចាប់ផ្តើមពីអ្វីដែលអ្នកមានដើម្បីបង្កើតអ្វីដែលអ្នកចង់បាន- Think and Grow Rich - Author៕
អត្ថបទដោយ៖ ពីង ជូអេង