ទិញមាសទុក? ធនាគារដ៏ធំមួយរបស់អាមេរិកថាឲ្យផ្ដោតលើមាសខណៈធនាគារកណ្ដាលអាមេរិកធ្វើរឿង២នេះ
Toeuy HongNOVEMBER 18 202436 views

នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះហាងឆេងមាសបានធ្លាក់ថ្លៃយ៉ាងគំហុកក្រោយលោក Donald Trump ជាប់ឆ្នោតធ្វើជាប្រធានាធិបតី។ យ៉ាងណាមិញនៅឆ្នាំ២០២៥ខាងមុខនេះត្រូវបានគេព្យាករថាហាងឆេងមាសនឹងចាប់ផ្ដើមហក់ឡើងវិញ។

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBloomberg បានឲ្យដឹងថាមាសនឹងឡើងថ្លៃនៅឆ្នាំក្រោយហើយការឡើងថ្លៃនេះគឺដោយសារហេតុផលធំៗ២ដែលទីមួយគឺធនាគារកណ្ដាលអាមេរិក( Federal Reserve) នឹងចាប់ផ្ដើមប្រមូលទិញមាសទុក ចំណែកទី២គឺធនាគារកណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់ដុល្លារ

 

លោក Daan Struyen អ្នកស្រាវជ្រាវរបស់ធនាគារ Goldman Sachs បានលើកឡើងថា មនុស្សគួរតែផ្ដោតលើការវិនិយោគលើមាសខណៈនៅចុងឆ្នាំ២០២៥ខាងមុខនេះមាសអាចនឹងឡើងដល់៣ពាន់ដុល្លារក្នុងមួយអោន( ស្មើនឹង៣,៦១៤ដុល្លារក្នុងមួយតម្លឹង)។

 

ចំពោះកត្តាធំមួយដែលធ្វើឲ្យមាសអាចហក់ឡើងបានគឺដោយសារតម្រូវការមាសពីធនាគារកណ្ដាលអាមេរិក។ លើសពីនេះអំឡុងលោក Donald Trump ឡើងជាប្រធានាធិបតី គេនៅតែមានកាព្រួយបារម្ភចំពោះបញ្ហាមួយចំនួនជាពិសេសភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយជាដើម។

 

គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះ ហាងឆេងមាសលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមហក់ឡើងវិញពោលគឺឡើងថ្លៃ២៣ដុល្លារដល់២,៥៨៨ដុល្លារក្នុងមួយអោន។ ចំណែកហាងឆេងមាសនៅទីផ្សារស្រុកឡើងមានតម្លៃ៣០២ដុល្លារក្នុងមួយជី៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia