មហាសេដ្ឋី Jeffrey Gundlach ស្ថាបនិកក្រុមហ៊ុនវិនិយោគ DoubleLine បានបញ្ជាក់ថា តម្លៃមាសអាចហក់ឡើងដល់ ៤០០០ដុល្លារក្នុងមួយអោន ដោយផ្អែកលើការប្រែប្រួលទីផ្សារ និងការប្រមូលទិញរបស់ធនាគារកណ្តាល។ នេះបើយោងតាមការចុះផ្សាយរបស់ Market Watch នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
លោក Jeffrey Gundlach បានព្យាករណ៍ក្នុងតម្លៃនេះចាប់តាំងពីមាសមានតម្លៃ ១,៨០០ដុល្លារមកម្ល៉េះ ខណៈបច្ចុប្បន្នបានឡើងដល់ ៣០០០ដុល្លារក្នុងមួយអោនជាលើកដំបូង និងបានសង្កត់ធ្ងន់ថា ការប្រមូលទិញមាសកំពុងកើនឡើងយ៉ាងខ្លាំង ហើយវាជាឃ្លាំងរក្សាតម្លៃដែលនៅឆ្ងាយពីប្រព័ន្ធហិរញ្ញវត្ថុ។
ក្នុងនោះមហាសេដ្ឋីរូបនេះក៏បានលើកឡើងផងដែរថា ភាគហ៊ុនអឺរ៉ុបកំពុងលូតលាស់លើសអាមេរិក ស្របពេលដែលប្រាក់ដុល្លារកំពុងដាំក្បាលចុះ។ មិនតែប៉ុណ្ណោះ លោកបានព្យាករណ៍ថា ប្រទេសអាមេរិកមានអត្រាប្រឈម ៦០% នឹងជួបវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook