Gloria Jean’s Coffees ជាឈ្មោះយីហោហាងកាហ្វេលំដាប់ថ្នាក់ពិភពលោកមួយដែលមានដើមកំណើតនៅដើមកំណើតអាមេរិក និងត្រូវបានបង្កើតឡើងដោយអ្នកស្រី Gloria Jean Kvetko នៅឆ្នាំក្នុង១៩៧៩។ហើយនៅកំឡុងឆ្នាំ ១៩៩៦ យីហោមួយនេះក៏ត្រូវបានគេនាំចូលមកកាន់ទឹកដីនៃប្រទេសអូស្រ្តាលី បើគិតមកដល់ពេលនេះ គ្លរៀជីន បានប្រឡូកក្នុងការរកស៊ីលើវិស័យកាហ្វេនេះអស់រយៈពេលជាង ៤២ ឆ្នាំមកហើយ។ហើយដោយសារតែមានក្បួនរកស៊ីដ៏អស្ចារ្យបានធ្វើឱ្យយីហោល្បីឈ្មោះមួយនេះ អាចធ្វើការពង្រីកខ្លួនបានយ៉ាងឆាប់រហ័សស្ទើមិនគួរឱ្យជឿ ពោលគឺគិតមកដល់ពេលបច្ចុប្បន្ននេះ Gloria Jean’s Coffees មានសាខាដល់ទៅជិត ១០០០ សាខានៅទូទាំងពិភពលោក។
ក្នុងចំណោមប្រទេសទាំងអស់នៅជុំវិញពិភពលោក ប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមដៃគូរកស៊ីដ៏ល្អរបស់ហាងកាហ្វេលំដាប់កំពូលមួយនេះផងដែរ។ព្រោះថាចាប់តាំងពីឆ្នាំ ២០១០ មក គ្លរៀជីន បានបោះជំហានជោគជ័យរបស់ខ្លួនមកកាន់ទឹកដីនៃប្រទេសកម្ពុជា។ ហើយសព្វថ្ងៃនេះ គ្លរៀជីនមានសាខាសរុបចំនួន ១០សាខាកំពុងបើកដំណើរការ និង ៣សាខាផ្សេងទៀតកំពុងតែធ្វើការសាងសង់ ព្រមទាំងមានរទេះកាហ្វេមួយនៅខេត្តកែបថែមទៀតផង ។ សរុបមក Gloria Jean’s Coffees បានធ្វើការពង្រីកខ្លួនបានចំនួន ៥ខេត្តក្រុងហើយក្នុងប្រទេសកម្ពុជា មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកែប ។
ក្រោយពីស្តាប់ការរៀបរាប់ត្រួសៗខាងលើអំពីការចាប់ផ្តើម និងដំណើរដើមទងរបស់យីហោល្បីមួយនេះ តើអ្នកមានគិតថាចង់ទិញសិទ្ធិបើកអាជីវកម្មលើវិស័យនេះដែរទេ? ជាពិសេសសម្រាប់អ្នកស្រឡាញ់វិស័យកាហ្វេអាចពិចារណយីហោមួយនេះ ព្រោះក្រោយការទិញសិទ្ធិអាជីវកម្មនេះ លោកអ្នកនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ៖ កម្មវិធីបណ្តុះបណ្តាល ផលិតផល និងផ្នែកទីផ្សារ ជាដើម។ចំណែកឯគ្រប់ផលិតផលទាំងអស់ដែលយកមកប្រើការក្នុងអាជីវកម្មត្រូវបាននាំចូលពីប្រទេសអូស្ត្រាលីតែមួយគត់។
សម្រាប់ Gloria Jean’s Coffees ការលក់សិទ្ធិអាជីវកម្មឬ ហ្វ្រេនឆាត បច្ចុប្បន្នមានគំរូពីរគឺ៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង