ក្រុមហ៊ុន GLOBAL EV ELECTRIC MOTORCYCLE ចូលរួមលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា
Sopheak PichAPRIL 22 2024

ភ្នំពេញ ៖ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី (GLOBAL EV ELECTRIC MOTORCYCLE) បានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់ខ្លួនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយធ្វើដំណើរដើរដោយថាមពលអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុដែលសកលលោកកំពុងប្រឈម។ 

Photo 2024 04 22 02 24 51នៅក្នុងពិធីសម្ពោធ និងបើកដំណើរការបណ្តោះអាសន្ននៃក្រុមហ៊ុន គ្លូប៊ល អ៊ីវី នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក ទេព សារិទ្ធ ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី បានលើកឡើងថា ៖ «ជាបឋម ខ្ញុំបាទ សូមថ្លែងអំណរគុណដល់ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ,លោកជំទាវ ម៉ឺន ស្រីណែត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន គ្លូប៊ល អ៊ីវី , លោកឧកញ៉ា Tee Chai Seng សហស្ថាបនិក និងជានាយកគ្រប់គ្រង ក្រុមហ៊ុន គ្លូប៊ល អ៊ីវី និងលោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ចំពោះវត្តមានដំដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមពិធីបើកសម្ពោធ និង បើកដំណើរការបណ្តោះអាសន្ននៃ ក្រុមហ៊ុន គ្លូប៊ល អ៊ីវី»។

Photo 2024 04 22 02 24 49

Photo 2024 04 22 02 24 46

Photo 2024 04 22 02 24 38

លោក ទេព សារិទ្ធ បានបញ្ជាក់ថា ទោចក្រយានយន្ត គឺជាមធ្យោបាយធ្វើដំណើរដ៏ចម្បងមួយនៅក្នុងប្រទេសកម្ពុជា ត្បិតវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ទោះស្ថិតក្នុងស្ថានភាពចរាចរណ៍មានភាពមមាញឹក ជាពិសេសអាចកាត់បន្ថយចំណាយ ជួយសន្សំសំចៃថវិកាដល់ការរស់នៅប្រចាំថ្ងៃថែមទៀតផង ខណៈដែលតាមទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា មានទោចក្រយានយន្ត (ម៉ូតូ) ដែលបានចុះបញ្ជីមានទៅដល់ជាង ៦,៤លាន គ្រឿង។ យ៉ាងណាមិញ នៅក្នុងបរិបទរស់នៅក្នុងសម័យថ្មីនេះ ការគិតគូរដល់បរិស្ថានក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតរស់នៅ និងជាតួនាទីរបស់ប្រជាពលរដ្ឋទូរទៅក្នុងការចូលរួមសកម្មភាពជាមួយសង្គមយ៉ាងចាំបាច់ទាំងអស់គ្នា។ 

Photo 2024 04 22 02 25 26

Photo 2024 04 22 02 25 09

Photo 2024 04 22 02 25 06យោងតាមការស្រាវជ្រាវកាលពីពេលថ្មីៗនេះបានឱ្យដឹងថា បើគិតជាមធ្យម រាល់ការធ្វើដំណើរក្នុងរយៈចម្ងាយ ១០គីឡូម៉ែត្រ សម្រាប់ម៉ូតូមួយគ្រឿងដែលដើរដោយថាមពលឥន្ធនៈនឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតយ៉ាងច្រើនចូលទៅក្នុងបរិយាកាស ខណៈដែលកម្ដៅសីតុណ្ហភាពនាពេលបច្ចុប្បន្នមានការស្ទុះឡើងគួរឲ្យកត់សំគាល់។

ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតទៅក្នុងបរិស្ថាន ឬបរិយាកាស គឺជាចំណែកមួយដែលជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។ ហេតុដូច្នេះហើយ ទើបប្រភេទយានជំនិះដំណើរការដោយថាមពលអគ្គិសនីកំពុងទទួលបានការពេញនិយមគាំទ្រនៅទូទាំងសកលលោក។ លើសពីនេះ ការរួមចំណែកជួយថែរក្សាបរិស្ថាន ម៉ូតូអគ្គសនី ក៏ជាជម្រើសនៃមធ្យោបាយធ្វើដំណើរដ៏ល្អបំផុតក្នុងការជួយសន្សំសំចៃទាំងថវិកា អាចថែរក្សាទាំងបរិស្ថាន ហើយមានភាពងាយស្រួលក្នុងការបញ្ចូលថាមពល (សាកថ្ម)នៅតាមលំនៅដ្ឋានផ្ទាល់ខ្លួន ដោយពុំចាំបាច់ស្វែងរកស្ថានីយ៍នៅខាងក្រៅ ឬតាមទីកន្លែងសាធារណៈនោះឡើយ។

Photo 2024 04 22 02 24 40

Photo 2024 04 22 02 25 00

Photo 2024 04 22 02 24 54នៅក្នុងឱកាសដ៏មហោឡាឫកនាពេលនេះ លោក ទេព សារិទ្ធ ក៏បានសង្កត់ធ្ងន់ផងដែរថា ៖ « ដោយស្មារតីយ៉ាងមុតមាំក្នុងការជួយដល់បរិស្ថាន និងអភិវឌ្ឍដល់បែបផែនរស់នៅនៃប្រជាជនកម្ពុជា យើងខ្ញុំក៏មានគំនិតផ្តួចផ្តើមបង្កើត គ្លូប៊ល អ៊ីវី និងបាននាំចូលមកនូវផលិតផលដែលមានគុណភាពស្តង់ដារ ការត្រួតពិនិត្យ និងបានធ្វើតេស្តសាកល្បងដោយទទួលបានការទទួលស្គាល់យ៉ាងត្រឹមត្រូវទៅលើការប្រើប្រាស់ និងសុវត្ថិភាពរបស់អ្នកធ្វើដំណើរ។ ការរចនានៃម៉ូតូអគ្គិសនីរបស់យើងខ្ញុំ ពិតជាមានភាពស្រស់ស្អាតទាន់សម័យ និងស័ក្ដិសមក្នុងការបំពេញតម្រូវការរបស់អតិថិជនគ្រប់កាលៈទេសៈ»។

Photo 2024 04 22 02 25 03

Photo 2024 04 22 02 25 19ម៉ូតូអគ្គិសនី នឹងនាំយកបទពិសោធនៃការរស់នៅបែបសម័យថ្មីមកជូនប្រជាជនក្នុងប្រទេសកម្ពុជា ហើយ គ្លូប៊ល អ៊ីវី បានប្តេជ្ញាធ្វើជាតំណាង និងជាអ្នកនាំមុខគេក្នុងការបរិបទថ្មីនាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត៕

Sopheak Pich

អត្ថបទសរុប៖ 576

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia