របរសាមញ្ញតែចំណូលធំ! ស្រ្តីវ័យ៤០ឆ្នាំមួយរូបបង្ហើបគន្លឹះ២រកចំណូលចូលក្រុមហ៊ុន១០០លាន$
Kan DaraJANUARY 6 20232.9 K views

ផលិតផលសេវាកម្មគឺជាផលិតផលមួយដែលមនុស្សជាច្រើនចូលចិត្តប្រើនិងនៅតែត្រូវការទោះបីជាបច្ចេកវិទ្យារីកចម្រើនដល់កម្រិតណាក៏ដោយ ពោលគឺការរួមការងារជាមួយមនុស្សដើម្បីចេញជាផលិតផលសេវាកម្ម។

ដោយឡែកដូចជាស្រ្តីវ័យ៤០ឆ្នាំរូបនេះ ដែលបានចាប់យកមុខរបរបែបកញ្ចប់សេវាកម្មថែទាំផ្ទះនិងមនុស្ស ដែលមនុស្សភាគច្រើនគិតថានេះជារបរសាមញ្ញ ប៉ុន្តែផ្ទុយមកវិញអ្នកស្រី Gillian Tee អាចទាញចំណូល១០០លានដុល្លារចូលក្រុមហ៊ុនតាមរយៈការមើលឃើញ៣ចំណុចអំពីវិស័យនេះ។ ដោយយោងតាមការចុះផ្សាយរបស់ CNBC។​

បន្ទាប់ពីចំណាយពេល១៥ ឆ្នាំនៅក្រៅប្រទេសសហគ្រិនសិង្ហបុរី Gillian Tee បានសម្រេចចិត្តត្រលប់មកប្រទេសកំណើតវិញក្នុងឆ្នាំ ២០១៦ ដើម្បីបាននៅជិតគ្រួសាររបស់ខ្លួន។ ពេលដែលត្រូវរស់នៅជាមួយសាច់ញាតិដែលមានជំងឺនិងចាស់ជរាផងនោះ ធ្វើឱ្យគាត់កើតគំនិតក្នុងការបង្កើតក្រុមហ៊ុនផ្តល់សេវាមើលថែមនុស្សចាស់ Homage​ ក្នុងឆ្នាំ២០១៧។

សហគ្រិនរូបនេះបានចែករំលែកនូវគន្លឹះ២យ៉ាងដែលជាកូនសោរឆ្ពោះទៅរកភាពជោគជ័យរបស់អាជីវកម្មសាមញ្ញតែមិនធម្មតាមួយនេះ៖

.ស្គាល់ទីផ្សារក្នុងតំបន់

សិង្ហបុរីគឺជាប្រទេសដែលសម្បូរទៅដោយមនុស្សចាស់ជរា សហគ្រិនរូបនេះបានថ្លែងថា “ការមើលទីផ្សារក្នុងតំបន់គឺជារឿងចាំបាច់ កត្តាជំរុញកំណើតរបស់រដ្ឋាភិបាលនិងតម្រូវការផ្សេងៗក្នុងតំបន់” ។

.បុគ្គលិកគឺជាថ្នាលនៃសេវាកម្ម

មូលដ្ឋានគ្រឹះដ៏សំខាន់លើវិស័យសេវាកម្ម គឺត្រូវចេះបោះទុនឱ្យធំលើមនុស្ស​ ដើមទុនដ៏សំខាន់គឺភាពជាអ្នកដឹកនាំ ការលើកទឹកចិត្តបុគ្គលិក និងចេះប្រើមនុស្ស។ 

គួរជម្រាបផងដែរថាក្រុមហ៊ុន Homeage​ បច្ចុប្បន្នស្ថិតនៅក្នុងទីផ្សារចំនួនបីគឺ សិង្ហបុរី ម៉ាឡេស៊ី និងអូស្ត្រាលី ដែលជាកន្លែងដែលមានចំណុចពិសេស អាចភ្ជាប់យ៉ាងល្អទៅនឹងបញ្ហាដែលក្រុមហ៊ុនកំពុងព្យាយាមដោះស្រាយនិងជាទីផ្សារដ៏ល្អផងដែរ។

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia