សហគ្រាសជាង ២ម៉ឺន ក្នុងវិស័យ២នេះ អាចនឹងទទួលបានការបញ្ចុះថ្លៃភ្លើងពីរដ្ឋាភិបាល
Sambat SokhlangSEPTEMBER 19 2023849 views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចពិនិត្យលទ្ធភាពអនុគ្រោះបញ្ចុះថ្លៃអគ្គិសនីក្នុងកម្រិតណាមួយសម្រាប់ សហគ្រាសប្រមាណជា ២១០,០០០ ក្នុងវិស័យកសិកម្ម និង ឧស្សាហកម្ម ដែលផលិតច្រើនដើម្បីជម្រុញដល់សកម្មភាពផលិត និងការចំណាយរបស់សគ្រាសទាំងនោះ។

 

378544748 283835617782280 6908719099281268698 N

 

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ កាលថ្ងៃ ទី១៩ កញ្ញា ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយទេ គឺពោលត្រូវអនុវត្តន៍ឱ្យបាននៅឆ្នាំនេះ អាចចាប់ផ្តើមពីខែ១០នេះតទៅ អាចសាកល្បង៣ខែសិន ថាអាចដំណើរការបានអត់? ដើម្បីធ្វើយ៉ាងណាសំដៅឱ្យសហគ្រាសទាំងនោះអាចមានលទ្ធភាពធ្វើការងារផ្សេងៗបាន។

 

380823137 283835954448913 654113207016715924 N

 

ដោយក្នុងនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំឱ្យភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនីដល់ដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជាដែលនឹងត្រូវអនុវត្តសាកល្បងចាប់ពីខែក្រោយនេះទៅ៕

 

7 3 E1542249295663 (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia