អបអរសាទរ! រោងចក្រថ្មីតម្លៃ ៣០០ លានដុល្លារនៅខេត្ដព្រះសីហនុនឹងបើកសម្ពោធជាផ្លូវការខែក្រោយ
Bunthoeun KoemAPRIL 25 20231.9 K views

នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ រោងចក្រតម្លៃ ៣០០ លានដុល្លារ ស្ថិតនៅក្នុងខេត្ដព្រះសីហនុ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ ដោយពិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីអធិបតីភាពដ៏ខ្ពស់ខ្ពស់ពីសម្ដេតេជោនាយករដ្ឋមន្ដ្រីផងដែរ។ នេះយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុនាពេលថ្មីៗនេះ។

342797287 1255915708368327 8307635919349470926 N

ថ្លែងនៅក្នុងជំនួបជាមួយឧបការី រដ្ឋមន្រ្តីការបរទេសចិនកាលពីថ្ងៃទី២២ ខែមេសា ឯកឧត្ដមបញ្ជាក់ថា «នៅខែឧសភា ឆ្នាំ២០២៣ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិព័រណ៍ និងសម្ពោធរោងចក្រផលិតសំបកកង់រថយន្តដំបូងក្នុងខេត្តព្រះសីហនុ មានទុនវិនិយោគ ៣០០លានដុល្លាអាមេរិក ប្រើប្រាស់កម្លាំងពលកម្ម ១៥០០នាក់ ជាក្រុមហ៊ុនឧស្សាហកម្មធំហើយទំនើបនៅខេត្តព្រះសីហនុ»

សូមជម្រាបថា រោងចក្រផលិតសំបកកង់រថយន្ដនៅក្នុងខេត្ដព្រះសីហនុនេះ ទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី( General Tires Technology) ។ រោងចក្ររោងចក្រដ៏ធំនេះត្រូវសាងសង់លើផ្ទៃដី ២៨ហិកតា ដោយជំហ៊ានទី១ សាងសង់លើផ្ទៃដី ១០ហិកតា។

526200b7 Aea9 4b0c Af38 6f8bfff7c99d

សម្រាប់ដំណាក់កាលដំបូងរោងចក្រនេះអាចផលិតសំបករថយន្តប្រភេទតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចប្រើពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡាណធំអាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល ៦០វិនាទី។ បច្ចុប្បន្នក្រុមហ៊ុននេះមានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ ហើយសំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

3e2cb353 Ded5 497b 948a 2201f3ab8984

D2d84ca9 Fd6b 415a 80bf 7ef49d619e88

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia