អបអរសាទរ! អគារដ៏ចំណាស់ដែលមានអាយុកាលជាង ១២០ឆ្នាំ ពេលនេះបានប្រែក្លាយជាហាងកាហ្វេថ្មីរបស់ Gather Grounds
ធី ស្រីល័ក្ខJUNE 30 20251 K views

កាលពីថ្មីៗនេះ Gather Grounds Coffee & Eatery បានធ្វើការសម្ពោធទីតាំងថ្មីនៅមាត់ទន្លេ ដែលមានការអញ្ជើញចូលរួមដោយសំណាក់ភ្ញៀវកិត្តិយសនិង KOL ជាច្រើនរូបទៀតផងដែរ។

នៅក្នុងការសម្ពោធទីតាំងថ្មីនៅមាត់ទន្លេនេះដែរ គឺមានការកែច្នៃពីសំណង់អគារដ៏ចំណាស់ដែលមានអាយុកាលជាង ១២០ឆ្នាំ ដែលមានរចនាបទបែបខ្មែរ ចិន និងបារំាង មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រសិនជាបងប្អូនបានចូលទៅក្នុងអគារនោះគឺពិតជាត្រជាក់ហើយប្លែកភ្នែកខ្លាំងណាស់។

14

ជាមួយគ្នានោះដែរ នៅក្នុងការសម្ពោធនេះ អ្នកស្រី ​នី ប៉ាឡូណា ម្ចាស់ម៉ាកយីហោ Gather Grounds បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ Gather Grounds គឺមានសាខាដូចជាសាខា ភ្នំពេញថ្មី សាខាខាឥន្រ្ទទេវី រួមទាំងសាខាមាត់ទន្លេ នាឱកាសពេលនេះ ហើយអ្នកស្រីសង្ឃឹមយ៉ាងជឿជាក់ថាភ្ញៀវកិត្តិយសទាំងអស់នឹងបន្តគាំទ្រ Gather Grounds គ្រប់សាខាទាំងអស់ផងដែរ។

15

អ្នកស្រីក៏បានបង្ហើបដែរថា មូលហេតុដែលនាំឱ្យ Gather Grounds អាចឈរជើងបានមកដល់សព្វថ្ងៃនេះដោយសារតែសមិទ្ធផលធំៗរួមមាន៖

១. បង្កើតបាននូវហ្រ្វេនឆាយ ក្នុងស្រុកប្រកបដោយថាមពល និងអាចប្រកួតប្រជែងជាមួយដៃគូរអន្តរជាតិបាន

២.​​ បង្កើតបាននូវ ទំនុកចិត្តពីសំណាក់អតិថិជនគំាទ្រច្រើនឡើងៗ នៅក្នុងរយៈពេលពីរឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ

៣.បង្កើតបាននូវឱកាសការងារសម្រាប់បងប្អូនដែលជាបុគ្គលិកជាច្រើនមុខដំណែងនិងសរុបប្រមាណជិត៣០០នាក់

៤. បង្កើតបាននូវការគាំទ្រផលិតផល កសិផលក្នុងស្រុក តាមរយៈការប្រើប្រាស់បន្លែ ត្រីសាច់ និងគ្រឿងផ្សំផ្សេងៗរាប់រយមុខជារៀងរាល់ថ្ងៃផ្គត់ផ្គង់នៅតាមសាខាទាំងអស់នៃហ្គាឌ័រហ្គ្រោនស៍ Coffee and Eatery

៥.​ បង្កើតបាននូវឳកាសវិនិយោគសម្រាប់បងប្អូន ដែលមានបំណងចង់ក្លាយទៅជាម្ចាស់សាខាហ្គាឌ័រហ្គ្រោនស៍ហ្រ្វេនឆាយជាមួយនឹងទិសដៅពង្រឹងនិងពង្រីករហូតទៅដល់១៥សាខាយ៉ាងតិចនៅក្នុងក្រុងភ្នំពេញ​ ផងដែរ។

16

គួរជម្រាបផងដែរថា នាពេលនេះ Gather Grounds Coffee & Eatery គឺមានសាខារហូតដល់ទៅ ៣ទីតាំង ដោយមានសាខាភ្នំពេញថ្មីបានបង្កើតឡើងក្នុងឆ្នាំ២០២៣ សាខាឥន្រ្ទទេវីបង្កើតឡើងក្នុងឆ្នាំ២០២៤ ចំណែកសាខាមាត់ទន្លេបានបង្កើតក្នុងឆ្នាំ២០២៥ នេះដូច្នេះសម្រាប់បងប្អូនចង់ទៅសាករសជាតិកាហ្វេនិងបរិយាកាសថ្មីអាចចូលទៅកាន់ហ្វេសប៊ុកផេក នេះ Gather Grounds Coffee & Eatery។ នៅក្នុងនោះដែរ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាម្ចាស់សាខាហ្វ្រេនឆាយណាមួយក្នុងចំណោម១៥សាខាគោលដៅរបស់ ហ្គាឌ័រហ្គ្រោនស៍- Gather Grounds  អាចធ្វើការទំនាក់ទំនងណាត់ជួបដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 093 990 992  ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀមសិទ្ធិហ្រ្វេនឆាយអាជីវកម្ម៕

17181920

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia