សម្រាប់ប្រិយមិត្តដែលកំពុងស្វែងរករថយន្តបែបអនាគត ទំនើប អាចជិះបានលក្ខណៈគ្រួសារ ជួយសន្សំសំចៃខ្ពស់ត្រូវប៉ាន់តែម្តង ខណៈថ្ងៃនេះ Business Cambodia សូមណែនាំរថយន្តផលិតផលរបស់ប្រទេសចិន១ម៉ូដែល ផលិតតាមស្តង់ដាជប៉ុនមួយម៉ូដែល កម្លាំងខ្លាំង មាឌមាំ ជិះ១០០គីឡូម៉ែត្រ ស៊ីសាំងត្រឹមតែ ៦លីត្រតែប៉ុណ្ណោះ ខណៈតម្លៃមិនដល់៤ម៉ឺនដុល្លារទេ។
យោងតាមការចុះផ្សាយលើផេកផ្លូវការ GAC Motor Cambodia កាលពីពេលកន្លងនេះបានឱ្យដឹងថា GAC EMKOO រថយន្តទំនើបបែបអនាគត ដ៏ប្រណីត ជារថយន្ត 𝑺𝑼𝑽 5កៅអី ប្រភេទ 𝐕𝐈𝐏 ប្រភេទរថយន្តថ្មីខ្លាញ់គោដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ខណៈតម្លៃបច្ចុប្បន្នក្រុមហ៊ុនបានផ្តល់ជូនតម្លៃពិសេសត្រឹមតែ ៣៥,000ដុល្លារតែប៉ុណ្ណោះ។
GAC EMKOO ជារថយន្តដែលរចនាជាមួយនឹងរូបរាងសុីវិល័យបែបស្ព័រ អមជាមួយនឹងផ្ទៃខាងក្នុងធំទូលាយ ប្រកបដោយប្រណិតភាព និងបំពាក់មកជាមួយបច្ចេកវិទ្យាជំនាន់ក្រោយថ្មីៗ ជំនួយដល់ការបើកបររបស់លោកអ្នកអោយកាន់តែមានភាពជឿរជាក់ និងផាសុកភាពដូចជា៖
- កុងទ័រ Digital ទំហំ 7 Inch
- អេក្រង់កំសាន្តទំហំ 10.1 Inch កាន់តែទំនើប
- មុខងារ Apple Carplay និង Android Auto
- ដៃទ្វាក្ដោបអូតូ ប្រភេទ Electronic Flush Door
- ម៉ាសុីនសាំងប្រភេទ Megawave Power ទំហំ 1.5T GDI
- ផលិតបានកម្លាំងសេះរហូតដល់ 177PS និង កម្លាំងរមួល 270Nm
- ប្រអប់លេខ 07 វគ្គអូតូ ប្រភេទ Wet Dual Clutch
- ចង្កឹះលេខប្រភេទ Electronic Gear Shift
- ហ្រ្វាំងដៃអេឡិចត្រូនិច និង ប្រព័ន្ធ Auto Hold
- កាមេរ៉ា 360 ដឺក្រេ មើលមួយជុំរថយន្ត
- ប្រព័ន្ធរក្សារថយន្តក្នុងគន្លងផ្លូវ និងចាប់យកស្លាកសញ្ញាចរាចរណ៍
- សោរឆ្លាតវៃ Smart Key មានមុខងារបញ្ឆេះរថយន្តពីចម្ងាយ
- ដំបូលកញ្ចក់ទំហំធំ ប្រភេទ Glass Roof
គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចាប់អារម្មណ៍ចង់សាកសួរព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក GAC Motor Cambodia ផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ 𝟎𝟗𝟓 𝟗𝟗𝟗 𝟎𝟐𝟗 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟐𝟔𝟖៕